នគរហង្សាវត្តីស្ដារ
From Wikipedia, the free encyclopedia
នគរហង្សាវត្តីស្ដារ (ភូមា: ဟံသာဝတီ နေပြည်တော်) គឺជានគរដែលគ្រប់គ្រងនៅភូមាក្រោម និង ភាគខ្លះនៃភូមាលើចាប់ពីឆ្នាំ១៧៤០ ដល់ ១៧៥៧។ នគរនេះបានធំធាត់ចេញពីការបះបោរមួយដោយពួកមន ដែលក្រោយមកក្លាយជាជនជាតិភាគច្រើននៅភូមាក្រោម ប្រឆាំងនឹងរាជវង្សតោនងូរបស់ភូមានៅអវៈស្ថិតនៅភូមាប៉ែកខាងលើ។ ការបះបោរនេះបានជោគជ័យក្នុងការស្ដារឡើងវិញនូវនគរហង្សាវត្តីនិយាយភាសាមនដែលបានដួលរលំទៅហើយ ធ្លាប់ជានគរមួយបានគ្រប់គ្រងភូមាក្រោមចាប់ពីឆ្នាំ១២៨៧ ដល់ ១៥៣៩។ ដោយមានការគាំទ្រពីពួកបារាំង នគរនេះបានលូតឡើងយ៉ាងឆាប់រហ័សដោយការលុងយកចន្លោះទំនេរមួយនៅភូមាក្រោម និងបានបន្តការរុករុលឡើងទៅភាគខាងជើងតទៅទៀត។ នៅខែមីនា ១៧៥២ កងទ័ពរបស់ហង្សាវត្តីបានកាន់កាប់អវៈ និង បានបញ្ចប់រាជវង្សតោនងូដែលមានអាយុកាល ២៦៦ ឆ្នាំគត់។[1]
នគរស្ដារហង្សាវត្តីពគោ ဟံသာဝတီ နေပြည်တော်
| |||||||||
---|---|---|---|---|---|---|---|---|---|
១៧៤០–១៧៥៧ | |||||||||
ស្ថានភាព | {{#if: | |រាជាណាចក្រ | ||||||||
ធានី | ពគោ (១៧៤០–១៧៥៧) | ||||||||
ភាសាទូទៅ | មន | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||
▪ ១៧៤០–១៧៤៧ | ស្មេនឌ៏ពុទ្ធកិត្តិ | ||||||||
▪ ១៧៤៧–១៧៥៧ | ពញាដឹឡា | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ កណើតនគរ | ២៩ វិច្ឆិកា ១៧៤០ | ||||||||
▪ សង្គ្រាមជាមួយរាជវង្សតោនងូ | ១៧៤០–១៧៥២ | ||||||||
▪ ការបះបោរនៃពញាដឹឡា | ១៧៤៧ | ||||||||
▪ ការលុកលុយភូមាលើ | ១៧៥១–១៧៥២ | ||||||||
▪ សង្គ្រាមកន្បោន-ហង្សាវត្តី | ១៧៥២–១៧៥៧ | ||||||||
▪ ធ្លាក់នគរ | ៦ ឧសភា ១៧៥៧ | ||||||||
|
អត្ថបទនេះមានអក្សរភូមា។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរភូមា។ |
រាជវង្សថ្មីដែលហៅថាកន្បោនដឹកនាំដោយអង្គព្រះបានរើបំរះឡើងនៅភូមាលើដើម្បីប្រជែងនឹងកងទ័ពភាគខាងត្បូង ហើយបានបន្តសញ្ជ័យភូមាលើទាំងមូលដរាបដល់ខែធ្នូ ឆ្នាំ១៧៥៣។ បន្ទាប់ពីការលុកលុយរបស់ហង្សាវត្តីលើភូមាភាគខាងលើមិនបានជោគជ័យនៅឆ្នាំ១៧៥៤មក នគរមួយនេះលែងមានការរួមរឹតចូលធ្លុងគ្នាតែមួយតទៅទៀតហើយ។ ពួកមេដឹកនាំនគរនេះបានប្រើវិធានការដែលធ្វើឱ្យខ្លួនឯងកាន់តែដុនដាបឡើង ដោយប្រហារជីវិតគ្រួសាររាជវង្សតោនងូចោលទាំងអស់ ហើយធ្វើទុក្ខបុកម្នេញពួកភូមានៅភាគខាងត្បូង រឿងទាំងពីរយ៉ាងនេះបានត្រឹមតែពង្រឹង និងពង្រីកអំណាចឱ្យកាន់តែចូលទៅក្នុងកណ្ដាប់ដៃអង្គព្រះប៉ុណ្ណោះ។[2] ក្នុងឆ្នាំ១៧៥៥ អង្គព្រះបានលុកលុយភូមាក្រោម។ កងទ័ពកន្បោនបានកាន់កាប់ដីសណ្ដឥរាវត្តីនៅខែឧសភា ១៧៥៥ កំពង់ផែស៊្ញីនដែលការពារដោយបារាំងនៅខែកក្កដា ១៧៥៦ និងចុងក្រោយរាជធានី ពគោ នៅខែឧសភា ១៧៥៧។
ការធ្លាក់នៃហង្សាវត្តីស្ដារគឺជាការផ្ដើមនៃទីបញ្ចប់នៃការត្រួត្រត្រាភូមាក្រោមរបស់ពួកមនដែលមានអាយុកាលរាប់សតវត្សយូរណាស់មកហើយ។ ការផ្ចាល់តបវិញរបស់កងទ័ពកន្បោនបានបង្ខំពួកមនរាប់ពាន់នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសស្យាម។[3] ជិតដល់ដើមសតវត្សទី១៩ សមានកម្ម អាពាហ៍ពិពាហ៍ឆ្លងសាសន៍ និង ការហូរចូលដ៏ច្រើនសន្ធឹកនៃគ្រួសារភូមាពីភាគខាងជើងបានកាត់បន្ថយអត្រាប្រជាជនមនឱ្យក្លាយជាជនជាតិភាគតិចដ៏តូចមួយប៉ុណ្ណោះ។[2]