ទង់ជាតិកម្ពុជា
From Wikipedia, the free encyclopedia
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៩៣ ឡើងវិញក្រោយការបោះឆ្នោតសភាតំណាងរាស្ត្រ ដែលទង់នេះត្រូវបានដកចេញអស់រយៈពេលជាង ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ ។ ទង់នេះត្រូវបានដាក់ឱ្យប្រើជាលើកដំបូងក្នុងឆ្នាំ១៩៤៨ អំឡុងសម័យអាណានិគមបារាំង ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បានរចនាឡើងតាំងពីឆ្នាំ១៨៥០ មកម្លេះ ដោយដាក់រូបប្រាសាទអង្គរវត្តពណ៌សនៅចំផ្ទៃកណ្តាល ។
ព័ត៌មានបន្ថែម ទង់ជាតិព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ...
បិទ
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ដែលមានន័យដូចគ្នានឹងបាវចនាជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ៖
- ពណ៌ស តំណាងឱ្យសាសនា សន្តិភាព
- ពណ៌ក្រហម តំណាងឱ្យជាតិ គឺទឹកដី និងប្រជាជន
- ពណ៌ខៀវ តំណាងឱ្យព្រះមហាក្សត្រ និងព្រះអគ្គមហេសី ។