From Wikipedia, the free encyclopedia
ណៃអេល ជេមស៍ ហរេន (អង់គ្លេស: Niall James Horan, /ˈnaɪəl ˈhɔːrɪn/;[1] កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៣) គឺជាតាចម្រៀង និងអ្នកនិពន្ធចម្រៀងសញ្ជាតិអៀកឡង់។ គាត់ទទួលបានប្រជាប្រិយភាពច្រើនដោយសារគាត់ជាសមាជិកនៃក្រុម One Direction ។ [2] នៅក្នុងឆ្នាំ ២០១០ គាត់បានចូលប្រឡងក្នុងកម្មវិធី The X Factor វិញ្ញសាជាអ្នកចម្រៀងទោ។ បន្ទាប់ពីត្រូវបានជម្រុះចេញពីកម្មវិធី គាត់បានចូលរួមជាមួយបេក្ខជន៤នាក់ទៀត ដើម្បីបង្កើតជាក្រុមចម្រៀងដែលដាក់ឈ្មោះថា One Direction ។ ក្រុមចម្រៀងនេះបានចេញអាល់ប៊ុមចម្រៀងចំនួន៥ និង សម្ដែងតន្រ្តីទេសចរណ៍ទូទាំងពិភពលោកចំនួន ៤ដង ព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើនទៀត។ បន្ទាប់ពីក្រុមបានឈប់សម្រាកពីការងារសិល្បៈក្នុងឆ្នាំ២០១៦នោះ គាត់បានចុះកុងត្រាជាមួយ Capitol Records ជាអ្នកចម្រៀងទោ។ គាត់បានចេញបទ This Town, Slow Hands និង Too Much to Ask ក្នុងអាល់ប៊ុមដំបូងរបស់គាត់ដែលមានចំណងជើងថា Flicker ហើយអាល់ប៊ុមនេះបានចេញលក់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ អាល់ប៊ុមនេះទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសអៀកឡង់ និងសហរដ្ឋអាមេរិក និងជាប់ជាកំពូលចំណាត់ថ្នាក់ទាំងបីក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។
ណៃអេល ហរេន | |
---|---|
ហូរេន កាលពីខែតុលាឆ្នាំ2017 | |
កើត | ណៃអេល ជេមស៍ ហរេន 13 កញ្ញា 1993 Mullingar, County Westmeath, ប្រទេសអៀកឡង់ |
សញ្ជាតិ | អៀកឡង់ |
អាជីព |
|
Musical career | |
ឧបករណ៍ភ្លេង |
|
ឆ្នាំសកម្ម | 2010–បច្ចុប្បន្ន |
ស្លាកតន្ត្រី |
|
អំពើដែលជាប់ទាក់ទង | One Direction |
គេហទំព័រ | |
niallhoran.com |
ណៃអេលកើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៣ នៅទីក្រុង Mullingar ប្រទេសអៀកឡង់។ ឪពុកគាត់មានឈ្មោះថា Bobby Horan និងម្ដាយគាត់មានឈ្មោះថា Maura Gallagher ។ ឪពុកម្ដាយគាត់បានឡែងលះគ្នាកាលពីគាត់អាយុ៥ឆ្នាំ។ ហេតុដូច្នេះ គាត់និងបងប្រុសគាត់បានផ្លាស់លំនៅទៅមកៗក្នុងផ្ទះឪពុកគាត់ផង និងម្ដាយគាត់ផង។ ក្រោយមក គាត់និងបងប្រុសគាត់បានសម្រេចចិត្តទៅរស់នៅតែផ្ទះឪពុកគាត់ប៉ុណ្ណោះ។[3] គាត់បានចូលរៀននៅបឋមសិក្សា St. Kenny's National School ។ គាត់រៀនលេងហ្គីតាពេលបងគាត់ជូនកាដូជាហ្គីតាសម្រាប់ថ្ងៃបុណ្យណូអែលតែ គាត់មិនចេះលេង ដូចនេះគាត់បានសម្រេចចិត្តរៀនលេងហ្គីតាតាម YouTube ។ មីងរបស់គាត់បានដឹងពីទេពកោសល្យណាំអេល នៅពេលគាត់នៅក្នុងឡានជាមួយ ណៃអែលខណៈពេលណៃអេលកំពុងច្រៀង ដោយដំបូងស្មានថាសំនៀងណៃអេលជាសម្លេងវិទ្យុ។ កាលពីវ៍យជំទង់ គាត់បានសំដែងនៅមជ្ឈមណ្ឌលសិល្បៈ Mullingar ក្នុងកម្មវិធីរៃអង្គាសលុយសម្រាប់ក្រុមបាល់ទាត់ក្នុងតំបន់គាត់ដែលមានឈ្មោះថា The Shamrocks ។
នៅឆ្នាំ២០១០ ក្នុងវ៍យ១៦ឆ្នាំ ណៃអេលបានចូលប្រឡងក្នុងកម្មវិធី The X Factor ។[4] នៅវគ្គ Audition គាត់ច្រៀងបទ So Sick និងទទួលបាន Yes ពី Louis Walsh, Simon និង Katy Perry ដែលធ្វើអោយគាត់អាចឈានទៅវគ្គបន្ទាប់ ទោះទទួលបាន No មួយពី Cheryl Cole ក៏ដោយ។ នៅ Bootcamp ណៃអេលច្រៀងបទ Champagne Supernova ប៉ុន្តែគាត់ត្រូវធ្លាក់។ បន្ទាប់ គណៈកម្មាការកិត្តិយស Nicole Scherzinger ស្នើរជាគំនិតមួយអោយគាត់ចូលជាមួយបេក្ខជន៤នាក់ (ហារី ស្តាយ, លៀម ភេន, លូអ៊ីស ថមលីនសុន និង ហ្សេន ម៉ាលីក)ទៀតដែលធ្លាក់ដើម្បីចូលប្រឡងជាក្រុមវិញ។ គណៈកម្មាការផ្សេងទៀតយល់ស្របនឹងគំនិតគាត់។ ពួកគេបង្កើតជាក្រុមហើយបានដាក់ឈ្មោះថា One Direction ។ គាត់គេបានបន្តការប្រកួតរហូត ហើយនៅវគ្គបញ្ចប់ពួកគេទទួលបានចំណាត់ថ្នាក់លេខ៣។
បន្ទាប់ពីចប់កម្មវិធី The X Factor នោះ លោក Cowell បានចុះកុងត្រាអោយ One Direction ជាមួយ Syco record ក្នុងតម្លៃ ២លាន ផោន។ នៅខែមករា ឆ្នាំ២០១១ ពួកគេបានធ្វើដំណើរទៅទីក្រុង Los Angeles ដើម្បីផលិតអាល់ប៊ុមដំបូងរបស់ពួកគេ។ នៅខែកុម្ភៈ ឆ្នាំ២០១១ ពួកគេ រួមទាំងបេក្ខជនប្រឡង The X Factor ដទៃទៀតបានចូលរួមក្នុងតន្ត្រីទេសចរណ៍ The X Factor Live Tour ។ ពួកគេបានសម្ដែងមុខទស្សនិកជន ៥០០ ០០០ នាក់ ពេញចក្រភពអង់គ្លេស។ បន្ទាប់ពីការប្រគុំតន្ត្រីចប់ ពួកគេបន្តផលិតអាល់ប៊ុមបន្តទៀត។ អាល់ប៊ុលត្រូវបានថតនៅក្នុងទីក្រុង Stockholm, London និង Los Angeles ដោយសហការជាមួយផលិតករដូចជា Carl Falk, Savan Kotecha, Steve Mac និង Rami Yacoub ។
នៅឆ្នាំ២០១១ដដែល ពួកគេបានបញ្ចេញនូវអាល់ប៊ុមដែលមានចំណងជើងថា Up All Night ។ អាល់ប៊ុមទទួលបានចំណាត់ថ្នាក់លេខមួយនៅតារាង United States Billboard 200 ដោយលក់បាន ១៧៦ ០០០ អាល់ប៊ុមនៅសប្ដាហ៍ដំបូង។ នេះនាំអោយ One Direction ក្លាយជាក្រុមតារាអង់គ្លេសដំបូងដែលមានអាល់ដំបូងទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងតារាងនេះ។ បទចម្រៀងទោលដំបូងដែលមានចំណងជើងថា "What Makes You Beautiful" បានទទួលចំណាត់ថ្នាក់លេខមួយនៅប្រទេស អៀកឡង់ ម៉ិចស៊ីកូ និងចក្រភពអង់គ្លេស។[5][6][7] បទចម្រៀងទោលបន្ទាប់មានដូចជា "Gotta Be You", "One Thing" និង "More than This" ទទួលបានជោគជ៍យក្នុងកម្រិតមធ្យមប៉ុណ្ណោះ។[8][9][10] ដើម្បីផ្សព្វផ្សាយពីអាល់ប៊ុមនេះ ពួកគេបានចាប់ផ្ដើមការប្រគុំតន្ត្រីដែលមានឈ្មោះថា Up All Night Tour ហើយបញ្ចេញលក់ DVD ពីការប្រគុំតន្រ្តី Up All Night: The Live Tour ។[11][12]
នៅខែវិច្ឆិកា ឆ្នាំ២០១២ ពួកគេបានបញ្ចេញលក់អាល់ប៊ុមទី២ដែលមានចំណងជើងថា Take Me Home ។ វាទទួលបានលទ្ធផលប្រសើរជាងអាល់ប៊ុមដំបូង ហើយក្លាយជាកំពូលដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅតារាងចម្រៀងរបស់ចក្រភពអង់គ្លេស។ ជាងនេះទៅទៀត វាក៏ទទួលបានលេខ១នៅប្រទេស អូស្ត្រាលី កាណាដា សហរដ្ឋអាមេរិច អៀកឡង់ និងណូវេលសេឡង់។ [13][14][15][16] បទចម្រៀងទោលក្នុងអាល់ប៊ុមដែលមានចំណងជើងថា "Live While We're Young" ទទួលបានចំណាត់ថ្នាក់លេខមួយនៅប្រទេស អៀកឡង់ និងណូវែលសេឡង់។ ចំណែកឯ "Little Things" ទទួលបានចំណាត់ថ្នាក់លេខមួយនៅចក្រភពអង់គ្លេស។[17][18] រីឯបទចម្រៀងទោលទី៣ដែលមានចំណងជើងថា "Kiss You" មានវត្តមានលើតារាងចម្រៀងជាច្រើន ប៉ុន្តែពុំដែលទទួលបានចំណាត់ថ្នាក់លេខ១ឡើយ។[19] ជាងនេះទៅទៀត ពួកគេបានចាប់ផ្ដើមការប្រគុំតន្ត្រីដែលមានឈ្មោះថា Take Me Home Tour ដែលធ្វើឡើងនៅ ៤ទ្វីប។ ខ្សែភាពយន្តរបស់ពួកគេដែលមានចំណងជើងថា This Is Us បានដឹកនាំរៀងដោយ Morgan Spurlock គឺភាគច្រើនថតកំឡុងពេលការប្រគុំតន្ត្រី។[20] ខ្សែភាពយន្តនេះរកចំណូលបាន ៣០លានដុល្លារនៅទូទាំងពិភពលោកនាសប្ដាហ៍ដំបូង។ ហូរេន ជាអ្នកលេងហ្គីតាក្នុងអាល់ប៊ុមនេះ។
អាល់ប៊ុមទី៣ របស់ពួកគេមានឈ្មោះថា Midnight Memories ត្រូវបានដាក់លក់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ ឯអាល់ប៊ុមទី៤ របស់ពួកគេមានឈ្មោះថា Four បានចេញលក់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចំណែកឯអាល់ប៊ុមទី៥ មានឈ្មោះថា Made in the A.M. ត្រូវបានដាក់លក់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលទទួលបានចំណាត់ថ្នាក់លេខ១នៅប្រទេសជាច្រើនរួមទាំងអង់គ្លេសផងដែរ ដោយវាបានផ្ដួលអាល់ប៊ុម Purpose របស់ Justin Bieber។ វាជាអាល់ប៊ូមចុងក្រោយបំផុតរបស់ One Direction មុនពេលក្រុមឈប់សម្រាកពីការងារសិល្បៈ។
នៅខែកញ្ញា ឆ្នាំ២០១៦ គេប្រកាសថាណៃអេលបានចុះកុងត្រាជាមួយ Capitol Records ជាតារាចម្រៀងទោល។ [21] នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ គាត់បានចេញចម្រៀងទោលដំបូងដែលមានចំណងជើងថា "This Town" ។ វាទទួលចំណាត់ថ្នាក់លេខ៩ នៅតារាងចម្រើងទោលរបស់ចក្រភពអង់គ្លេស[22] និងលេខ២០ នៅ US Billboard Hot 100 ។[23]
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ គាតបានបញ្ចេញចម្រៀងទោលទី២ដែលមានចំណងជើងថា "Slow Hands"។[24] វាចូលក្នុងកពូលចំណាត់ថ្នាក់ទាំង១០របស់ចក្រភពអង់គ្លេស និងកំពូលចណាត់ថ្នាក់ទាំង២០ របស់សហរដ្ឋអាមេរិច។ នៅក្នុងកិច្ចសម្ភាស៍ជាមួយ Entertainment Weekly នោះ ហូរេនបាននិយាយថាអាល់ប៊ុម Flicker របស់គាត់គឺទទួលការជំរុញពី Fleetwood Mac និង The Eagles ។ នៅខែសីហាឆ្នាំដដែលគាត់បានបង្ហើបថា គាត់បានទាក់ទង Maren Morris អោយច្រើងជាមួយគាត់នៅបទ "Seeing Blind"។[25] នៅខែដដែលគាត់បានច្រៀងបទ "On My Own" នៅ Olympia Theatre [26]របស់ទីក្រុង Dublin ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានបញ្ចេញចម្រៀងទោលទី៣ ដែលមានចំណងជើងថា "Too Much to Ask"។[27] នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហូរេនបានច្រៀងជាមួយ Maren Morris នៅ 51st Country Music Association Awards ។[28]
នៅក្នុងកិច្ចសម្ភាស៍ជាមួយ Digital Spy នោះ ហូរេនបានថា Michael Bublé ជាតារាចម្រៀងក្នុងចិត្តគាត់ពីព្រោះពួកគេមានប្រវត្តិស្រដៀងគ្នា។
គាត់ក៏បានបន្តទៀតថា គាត់គឺជាប្រិយមិត្តរបស់ Frank Sinatra, Dean Martin និង Bublé ។[29] ហូរេនចូលចិត្តតន្ត្រីរ៉ុក និងជាប្រិយមិត្តរបស់ The Eagles, Fleetwood Mac, Bon Jovi និង The Script ។[30][31]
ឪពុកម្ដាយគាត់បានលែងលះគ្នា ហើយម្ដាយរបស់គាត់បានរៀបការម្ដងទៀត។[3] គាត់មានបងប្រុសម្នាក់ទៀតឈ្មោះ Greg ។[32] គាត់ជាអ្នកគាំទ្រ Football League Championship side Derby County ។[33] គាត់ក៏ប្រិយមិត្តនាំកីឡាវាយកូនហ្គោល។ គាត់តែងមានវត្តមាននៅព្រឹត្តិការទាក់ទងនឹងកូនហ្គោលជាច្រើន និងបានចូលរួមនៅ BMW PGA Championship Pro-Am នៅ Wentworth ។[34][35] ជាម្ដងម្កាល គាត់ក៏ចូលចិត្តកីឡាតេន្នីស និង cricket ដែរ។ គាត់បានទៅ Australian Open ចំនួន២ដង និងជាមិត្តភក្ដិរបស់ Novak Djokovic ហើយក៏ជាអ្នកគាំទ្រ Ireland cricket team ។[36][37][38][39][40][41]
ឆ្នាំ | ចំណងជើង | តួ | ផ្សេងៗ |
---|---|---|---|
2010 | The X Factor | Himself | Contestant; Series 7 |
2012 | iCarly | Guest role; (Season 6, Episode 2) | |
Saturday Night Live | Musical guest; (Season 37, Episode 18) | ||
2013 | One Direction: This Is Us | ||
Saturday Night Live | Musical guest; (Season 39, Episode 8) | ||
2014 | One Direction: Where We Are – The Concert Film | ||
Saturday Night Live | Musical guest; (Season 40, Episode 10) | ||
One Direction: The TV Special | |||
2017 | One Love Manchester |
គាត់មានអាល់ប៊ុមផ្ទាល់ខ្លួនចំនួនមួយដែលមានចំណងជើងថា Flicker ដែលបានចេញលក់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ រីឯអាល់ប៊ុមផ្សេងទៀត គឺគាត់ច្រៀងជាមួយ One Direction ។
Year | Award | Category | Nominee/work | Result | Ref. |
---|---|---|---|---|---|
2016 | BMI London Awards | Pop Award Songs | "Night Changes" | Won | [42] |
2017 | People's Choice Awards | Favorite Breakout Artist | Niall Horan | [43] | |
iHeartRadio Music Awards | Best Solo Breakout | Nominated | [44] | ||
Radio Disney Music Awards | Best Male Artist | Won | [45] | ||
iHeartRadio Much Music Video Awards | Fan Fave International Artist or Group | [46] | |||
Teen Choice Awards | Choice Song: Male Artist | "Slow Hands" | [47] | ||
Choice Summer Male Artist | Niall Horan | Nominated | [48] | ||
Telehit Awards | Video in English | "Slow Hands" | Won | [49] | |
BMI London Awards | Pop Award Songs | "This Town" | [50] | ||
American Music Awards | New Artist of the Year | Niall Horan | [51] | ||
2018 | Global Awards | Best Song | "Slow Hands" | Nominated | [52] |
Best Male | Niall Horan | ||||
Best Pop | |||||
iHeartRadio Music Awards | Best New Pop Artist | Won | [53] | ||
Best New Artist | Nominated | ||||
Best Solo Breakout | |||||
Best Lyrics | "Slow Hands" | Won | |||
Best Cover Song | "Issues" | Nominated |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.