![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/01/Bah%25C3%25A1%2527%25C3%25AD_House_of_Worship%252C_Battambang.jpg/640px-Bah%25C3%25A1%2527%25C3%25AD_House_of_Worship%252C_Battambang.jpg&w=640&q=50)
ជំនឿបាហៃ
From Wikipedia, the free encyclopedia
ជំនឿបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយ ព្រះបាហាអ៊ុលឡាហ៍ (១៨១៧-១៨៩២) ដែលជាអភិជនជនជាតិភើសៀ។ សាសនិកបាហៃគោរព ព្រះបាហាអ៊ុលឡាហ៍ ដែលជាព្រះសាស្តាបន្តវេនពីព្រះសាស្តាអង្គមុនៗដែលរួមមានៈ ព្រះអាប់ប្រាហាំ ព្រះគ្រឹស្នា ព្រះសូរ៉ូអែសស្ទ័រ ព្រះម៉ូសិស ព្រះពុទ្ធ ព្រះយេស៊ូវ ព្រះមហាម៉ាត់ និង ព្រះបប។ ព្រះបាហាអ៊ុលឡាហ៍ បានត្រាស់ដឹងនូវព្រះគម្ពីរជាង ១០០ក្បាលដែលជាចម្លើយទៅនឹងសំណួររបស់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសំរុងដ៏ល្អឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀនរបស់របស់ព្រះមុនៗ។ មកដល់បច្ចុប្បន្ននេះជំនឿបាហៃមានអាយុកាលជាង១៦៩ឆ្នាំ ហើយឥឡូវនេះកំពុងសាយភាយទៅដល់ជាង២០០ប្រទេសនៅទូទាំងពិភពលោក។
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/01/Bah%C3%A1%27%C3%AD_House_of_Worship%2C_Battambang.jpg/640px-Bah%C3%A1%27%C3%AD_House_of_Worship%2C_Battambang.jpg)
ជំនឿបាហៃគឺជាសាសនាសកល ឯករាជ្យ ដែលមិនមែនកើតចេញមកពីនិកាយនៃសាសនាណាមួយឡើយ។ សាសនិកបាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនជានិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ។ បាហៃស្រលាញ់សន្តិភាពនិងសាមគ្គីភាព។ គ្រប់ទង្វើដែលនាំឲ្យមានការបែកបាក់គ្នាគឺជាទង្វើផ្ទុយនឹងគោលការណ៍បាហៃ។