ជេកខប រីស
From Wikipedia, the free encyclopedia
ជេខប អហ្កឹស្ថ រីស (Jacob August Riis) (៣ ឧសភា ១៨៤៩ – ២៦ ឧសភា ១៩១៤) ជាអ្នកកំណែទម្រង់សង្គម, អ្នកកាសែតជជីករឿងអាស្រូវ និង ជាអ្នកថតរូបឯកសារសង្គម ជនជាតិដាណឺម៉ាកអាមេរិកាំង។ គាត់ត្រូវបានគេស្គាល់តាមរយៈទេពកោសល្យខាងថតរូប និង សរសេរកាសែតរបស់គាត់ ក្នុងលុបបំបាត់ភាពក្រីក្រនៅក្រុងញូវយ៉ក, ការលុបបំបាត់ភាពក្រីក្រនៅញូវយ៉ក ជាប្រធានបទដ៏សំខាន់មួយក្នុងការសរសេរ និង ថតរូបរបស់គាត់។ គាត់បានបង្កើតលំនៅឋានសម្រាប់ជនក្រីក្រនៅញូវយ៉ក ដោយមានការជួយជ្រោមជ្រែងពីលោក Lawrence Veiller ដែលជាសមាជិកក្រុមមនុស្សធម៌។ ជាងនេះទៅទៀត គាត់ជាមនុស្សដ៏ល្បីម្នាក់ក្នុងវិស័យថតរូបដែលទើបនឹងកើតថ្មី នាសម័យនោះ, គាត់ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលបានអភិវឌ្ឍវិស័យថតរូប។ នៅពេលរស់នៅញូវយ៉ក លោក រីស បានជួបប្រទះនឹងភាពទាល់ក្រ និង ក្លាយជាប៉ូលីសរាយការណ៍ ដែលសរសេរអំពីគុណភាពជីវិតនៅតំបន់អនាធិបតេយ្យ។ គាត់បានព្យាយាមជួយដោះស្រាយវិបត្តិពួកអ្នកដែលមានជីវភាពលំបាក ដើម្បីឱ្យជីវិតពួកគេបានប្រសើរឡើង។