ឆ្នាំ ២០២៤
From Wikipedia, the free encyclopedia
គ.ស. ២០២៤ ត្រូវនឹង ព.ស. ២៥៦៨ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃច័ន្ទ្រ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៤ នៃសកលសករាជ និងគ្រិស្តសករាជ។
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០២១ • ២០២២ • ២០២៣ • គ.ស. ២០២៤ • ២០២៥ • ២០២៦ • ២០២៧ |
ឆ្នាំ ២០២៤ ក្នុងប្រតិទិនផ្សេងៗ | |
---|---|
ពុទ្ធសករាជ | ២៥៦៨ |
ប្រតិទិនគ្រីកូរី | ២០២៤
MMXXIV |
Ab urbe condita | ២៧៧៧ |
ប្រតិទិនអាមេនី | ១៤៧៣
ԹՎ ՌՆՀԳ |
ប្រតិទិនអាស៊ីរី | ៦៧៧៤ |
ប្រតិទិនបាហៃ | ១៨០–១៨១ |
ប្រតិទិនសាកាបាលី | ១៩៤៥–១៩៤៦ |
ប្រតិទិនបេងហ្កាល់ | ១៤៣១ |
ប្រតិទិនប៊ែប៊ែរ | ២៩៧៤ |
រាជ្យឆ្នាំអង់គ្លេស | ២ Cha. ៣ – ៤ Cha. ៣ |
ប្រតិទិនភូមា | ១៣៨៦ |
ប្រតិទិនប៊ីហ្សង់តាំង | ៧៥៣២–៧៥៣៣ |
ប្រតិទិនចិន | 癸卯年 (ថោះ ធាតុទឹក)
៤៧២០ ឬ ៤៦៦០ — ដល់ — 甲辰年 (រោង ធាតុឈើ) ៤៧២១ ឬ ៤៦៦១ |
ប្រតិទិនកូបទិក | ១៧៤០–១៧៤១ |
ប្រតិទិនឌីស្កតដ៍ | ៣១៩០ |
ប្រតិទិនអេត្យូពី | ២០១៦–២០១៧ |
ប្រតិទិនហេប្រឺ | ៥៧៨៤–៥៧៨៥ |
ប្រតិទិនហិណ្ឌូ | ២០៨០–២០៨១ (វិក្រមសម្វត)
១៩៤៦–១៩៤៧ (សកសម្វត) ៥១២៥–៥១២៦ (កលិយុគ) |
ប្រតិទិនអូឡូសែន | ១២០២៤ |
ប្រតិទិនអ៊ីហ្គបូ | ១០២៤–១០២៥ |
ប្រតិទិនអ៊ីរ៉ង់ | ១៤០២–១៤០៣ |
ប្រតិទិនឥស្លាម | ១៤៤៥–១៤៤៦ |
ប្រតិទិនជប៉ុន | សករាជរេវ៉ា ៦
(令和6年) |
ប្រតិទិនជ្វា | ១៩៥៧–១៩៥៨ |
ប្រតិទិនជូឆេ | ១១៣ |
ប្រតិទិនជូលាន | គ្រីកូរីដក ១៣ ថ្ងៃ |
ប្រតិទិនកូរ៉េ | ៤៣៥៧ |
ប្រតិទិនមីនគួ | ROC ១១៣
民國113年 |
ប្រតិទិនណានក្សាហ៊ី | ៥៥៥ |
ប្រតិទិនសុរិយគតិថៃ | ២៥៦៦ |
ប្រតិទិនទីបេ | 阳水虎年
(ថោះឈ្មោលធាតុទឹក) ២១៥០ ឬ ១៧៦៩ ឬ ៩៩៧ — ដល់ — 阳水虎年 (រោងញីធាតុទឹក) ២១៥១ ឬ ១៧៧០ ឬ ៩៩៨ |
ម៉ោងយូនីក | ១៧០៤០៦៧២០០ – ១៧៣៥៦៨៩៥៩៩ |
សម្រាប់ឆ្នាំនេះ គេឃើញថាជម្លោះប្រដាប់អាវុធធំៗនូវតែបន្តជាសកម្មដដែរ ដូចជា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា សង្រ្គាមនៅស៊ូដង់ និងសង្គ្រាមសាអែលជាដើម។ រីឯសង្រ្គាមអ៊ីស្រាអែល–ហាម៉ាស់វិញបានរីករាលដាលទៅក្នុងប្រទេសជិតខាងជាច្រើន និងបង្កជាបញ្ហាធំៗដូចជា វិបត្តិនៅសមុទ្រក្រហម ដែលប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅទូទាំងពិភពលោក។
ប្រទេសប្រមាណ ៧៩ ដែលមានប្រជាជនសរុបប្រហែល ៤ ពាន់លាននាក់ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២៤ នេះ[1][2][3][4] ដោយក្នុងនោះរួមមានបណ្ដាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេចំនួនដប់ (បង់ក្លាដែស ប្រេស៊ីល ប៉ាគីស្ថាន រុស្ស៊ី ម៉ិកស៊ិក សហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី)។[1] សភាអឺរ៉ុបក៏ត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងឆ្នាំនេះផងដែរ។[5]