ឆ្កែ
From Wikipedia, the free encyclopedia
សត្វឆ្កែ (Canis lupus familiaris) គឺជាថនិកសត្វមួយប្រភេទដែលចេញមកពីអំបូរ Canidae។ សត្វឆ្កែត្រូវបានផ្សាំងដោយមនុស្សអស់រយៈកាលដ៏យូរណាស់មកហើយ។ វាគឺជាសត្វដំបូងបំផុតដែលត្រូវបានផ្សាំង។ ឆ្កែត្រូវបានប្រើប្រាស់ដោយមនុស្សសម្រាប់មុខងារខុសៗគ្នាជាច្រើន ដូចជាធ្វើការងារ និងធ្វើជាសត្វចិញ្ចឹម។ ពួកវាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមពីព្រោះពួកវាតែងតែចូលចិត្តលេង រាក់ទាក់ ហើយនិងចេះស្ដាប់មនុស្ស។ សត្វឆ្កែសាមសិបលានក្បាលនៅសហរដ្ឋអាមេរិកត្រូវបានចុះឈ្មោះជាសត្វចិញ្ចឹម។ សត្វឆ្កែស៊ីទាំងសាច់ និងបន្លែដែលជានិច្ចជាកាលត្រូវបានគេលាយបញ្ចូលគ្នា ហើយដាក់លក់នៅតាមទីផ្សារជាអាហារសត្វឆ្កែ។ ជាញឹកញាប់ សត្វឆ្កែតែងតែមានការងារ ដូចជាឆ្កែប៉ូលីស ឆ្កែទាហ៊ាន ឆ្កែនាំផ្លូវជនពិការ ឆ្កែពន្លត់អគ្គីភ័យ ឆ្កែនាំសារ ឆ្កែប្រម៉ាញ់ និងឆ្កែគង្វាល។
ឆ្កែស្រុក Temporal range: Late Pleistocene - បច្ចុប្បន្ន | |
---|---|
other images of dogs | |
ស្ថានភាពអភិរក្ស | |
សត្វស្រុក | |
Scientific classification | |
Domain: | Eukaryota |
រជ្ជៈ: | Animalia |
Phylum: | Chordata |
Class: | Mammalia |
លំដាប់: | Carnivora |
អំបូរ: | Canidae |
Genus: | Canis |
ប្រភេទ: | C. lupus |
Subspecies: | C. l. familiaris |
Trinomial name | |
Canis lupus familiaris (Linnaeus, 1758) |
ពេលខ្លះ ពួកវាត្រូវបានគេហៅថា "canines" មកពីពាក្យឡាទីនសម្រាប់ពាក្យថា dog - canis។ ពេលខ្លះមនុស្សក៏ប្រើផងដែរនូវពាក្យថា "dog" ដើម្បីពណ៌នាពូជឆ្កែដទៃទៀត ដូចជាសត្វឆ្កែចចកជាដើម។ សត្វឆ្កែដែលទើបនឹងកើត គេហៅថា pup ឬ puppy។ សត្វឆ្កែត្រូវបានគេហៅថា puppy រហូតដល់វាមានអាយុប្រហែលមួយឆ្នាំ។
សត្វឆ្កែ ពេលខ្លះត្រូវបានគេចាត់ទុកជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះវាត្រូវបានគេទុកជាសត្វចិញ្ចឹម ហើយវាស្មោះត្រង់នឹងម្ចាស់ និងចូលចិត្តនៅក្បែរមនុស្ស។