From Wikipedia, the free encyclopedia
ប្រទេសឆាដ (ភាសាអារ៉ាប់៖ تشاد, ភាសាបារាំង៖ Tchad) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឆាដ (អារ៉ាប់៖ جمهورية تْشَاد, បារាំង៖ République du Tchad) គឺជាប្រទេសមួយស្ថិតនៅចំចំណុចកណ្តាលនៃតំបន់អាហ្វ្រិកខាងជើង និងកណ្តាល។ ប្រទេសឆាដមានព្រំដែនជាប់នឹងប្រទេសលីប៊ីនៅភាគខាងជើង ប្រទេសស៊ូដង់នៅភាគខាងកើត សាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅភាគខាងត្បូង ប្រទេសកាមេរូននៅភាគខាងត្បូង-ជើង ប្រទេសនីហ្សេរីយ៉ានៅភាគនិរតី (បឹងឆាដ) និងប្រទេសនីហ្សេនៅភាគខាងលិច។ វាមានប្រជាជនរស់នៅសរុបចំនួន ១៦ លាននាក់ដែលក្នុងនោះ ១.៦ លាននាក់មានទីលំនៅស្ថិតនៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះ អ៊ិនចាមេណា។
جمهورية تشاد (ភាសាអារ៉ាប់) République du Tchad (ភាសាបារាំង) | |
---|---|
ភ្លេងជាតិ La Tchadienne (បារាំង) نشيد تشاد الوطني (អារ៉ាប់) ("ចម្រៀងឆាដ") | |
ទីតាំងប្រទេសឆាដ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អ៊ិនចាមេណា 12°06′N 16°02′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ ភាសាបារាំង |
ក្រុមជនជាតិ (ឆ្នាំ ២០០៩[1]) |
|
សាសនា (ឆ្នាំ ២០២០)[2] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋក្រោមអំណាចយោធា[3] |
- ប្រធានាធិបតីអន្តរកាល | មហាម៉ាត់ ដេប៊ី |
- នាយករដ្ឋមន្ត្រី | សាលេ កិបសាបូ |
- អនុប្រធានាធិបតី | ជីម៉ាឌូម ទីរ៉ៃណា |
នីតិបញ្ញត្តិ | គ្មាន (រដ្ឋបាលអន្តរកាល)[3] |
ទទួលឯករាជ្យ | |
- ឯករាជ្យពីបារាំង | ១១ សីហា ១៩៦០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,២៨៤,០០០ គ.ម២ [4] (ទី២០) |
- ផ្ទៃទឹក (%) | ១.៩ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៦,២៤៤,៥១៣[5] (ទី៧០) |
- ជំរឿន (ឆ្នាំ ២០០៩) | ១១,០៣៩,៨៧៣[6] |
- ដង់ស៊ីតេ | ៨.៦ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ៣០ ពាន់លានដុល្លារ[7] (ទី១២៣) |
- ក្នុងម្នាក់ | ២,៤២៨ ដុល្លារ[7] (ទី១៦៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ១១ ពាន់លានដុល្លារ[7] (ទី១៣០) |
- ក្នុងម្នាក់ | ៨៩០ ដុល្លារ[7] (ទី១៥១) |
ជីនី (២០១១) | ៤៣.៣[8] មធ្យម |
HDI (២០១៩) | ០.៣៩៨[9] ទាប · ទី១៨៧ |
រូបិយវត្ថុ | ហ្វ្រង់អាហ្វ្រិកកណ្តាល (XAF) |
ល្វែងម៉ោង | UTC+១ (WAT) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២៣៥ |
ដែនកម្រិតខ្ពស់ | .td |
ប្រទេសឆាដត្រូវបានគេបែងចែកជាតំបន់ភូមិសាស្ត្រធំៗចំនួនបីមាន៖ តំបន់វាលខ្សាច់នៅភាគខាងជើង តំបន់ស្ងួតហែងហៅសាហែលនៅភាគកណ្តាល និងតំបន់សម្បូរជីជាតិហៅស៊ូដង់សាវ៉ាណានៅភាគខាងត្បូង។ បឹងឆាដគឺជាតំបន់ដីសើមធំជាងគេទីពីរនៅទ្វីបអាហ្វ្រិក។ ភាសាផ្លូវការរបស់ឆាដគឺភាសាអារ៉ាប់ និងបារាំង។ វាជាទីកន្លែងកំណើតនៃក្រុមជនជាតិ និងក្រុមភាសាជាង ២០០ ក្រុមផ្សេងៗគ្នា។ សាសនាឥស្លាម (៥៥.១%) និងសាសនាគ្រិស្ត (៤១.១%) គឺជាសាសនាដ៏និយមបំផុតក្នុងប្រទេសឆាដ។[2][10]
ចាប់ផ្តើមដំបូងនៅសហវត្សទី៧ មុនគ.ស មនុស្សជាច្រើនបានផ្លាស់ប្តូរទីលំនៅចូលទៅក្នុងតំបន់អាងទឹកឆាដ។ នៅចុងសហសវត្សទីមួយនៃគ.ស. រដ្ឋនិងអាណាចក្រមួយចំនួនបានលេចឡើង និងដួលរលំទៅវិញនៅក្នុងតំបន់សាហែលនៃប្រទសឆាដសព្វថ្ងៃដោយរដ្ឋនីមួយៗច្រើនផ្តោតលើការគ្រប់គ្រងផ្លូវពាណិជ្ជកម្មឆ្លងមហាវាលខ្សាច់សាហារ៉ា។ ប្រទេសបារាំងបានចូលកាន់កាប់ទឹកដីនេះនៅក្នុងឆ្នាំ១៩២០ ហើយបានកាត់បញ្ចូលវាជាផ្នែកមួយនៃទឹកដីអាហ្វ្រិក-អេក្វាទ័របារាំង។ នៅអំឡុងឆ្នាំ១៩៦០ ឆាដបានទទួលឯករាជ្យក្រោមការដឹកនាំរបស់លោកហ្វ្រង់ស័រ ថមបាល់បេ។ ការមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកនៅភាគខាងជើងដោយប្រជាជនមូស្លីមបាននាំឱ្យផ្ទុះនូវសង្រ្គាមស៊ីវិលដ៏យូរអង្វែងមួយនៅក្នុងឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៧៩ ពួកឧទ្ទាមបានដណ្តើមយករដ្ឋធានី និងបញ្ចប់នូវអនុត្តរភាពរបស់ក្រុមបក្សពួកភាគខាងត្បូង។ បន្ទាប់មក មេបញ្ជាការនៃក្រុមឧទ្ទាមដែលទើបដណ្តើមអំណាចបានក៏ចាប់ផ្តើមឈ្លោះប្រយុទ្ធប្រឆាំងនឹងគ្នារហូតដល់លោកហ៊ីសេនេ ហាប្រេបានកម្ចាត់រាល់គូប្រឆាំងរបស់លោកអស់។ ជម្លោះឆាដ–លីប៊ីបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៧៨ ដោយមានការលុកលុយពីភាគីលីប៊ីហើយវាបានបញ្ចប់នៅក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីសំណាក់យោធាបារាំង។ លោកហ៊ីសេនេ ហាប្រេត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងឆ្នាំ១៩៩០ ដោយលោកឧត្តមសេនីយ៍អ៊ីឌ្រីស ដេប៊ី។ ដោយមានការគាំទ្រពីបារាំង ទំនើបកម្មនៃកងទ័ពជាតិឆាដត្រូវបានចាប់ផ្តើមឡើងនៅអំឡុងឆ្នាំ១៩៩១។ ចាប់ពីឆ្នាំ២០០៣ មកវិបត្តិដារហ្វួរក្នុងប្រទេសស៊ូដង់បានរីករាលដាលចូលព្រំដែនឆាដដែលជាហេតុនាំឱ្យប្រទេសនេះកើតមានអស្ថិរភាពសន្តិសុខ និងនយោបាយ។ ខណៈខ្លួនជាប្រទេសក្រីក្រស្រាប់ទៅហើយ ឆាដនិងប្រជាជនខ្លួនត្រូវបង្ខំចិត្តតស៊ូបន្ថែមទៀតដើម្បីជួយទទួលផ្គត់ផ្គង់ជនភៀសខ្លួនពីប្រទេសស៊ូដង់ប្រមាណរាប់សែននាក់មករស់នៅក្នុងនិងជុំវិញជំរុំនានានៅភាគខាងកើតប្រទេស។
ភាពវឹកវរនិងចលាចលបានគ្រប់ដណ្តប់លើប្រវត្តិសាស្ត្រសហសម័យរបស់ឆាដហើយជាលទ្ធផល ឆាដបានក្លាយជាប្រទេសក្រីក្រនិងពុករលួយបំផុតនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៣ ប្រេងឆៅបានក្លាយជាប្រភពចម្បងនៃផលិតផលនាំចេញរបស់ប្រទេសនេះ។ ប្រទេសឆាដមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតដោយមានករណីរំលោភបំពានកើតឡើងជាញឹកញាប់ដូចជា ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការកំណត់កម្រិតសេរីភាពស៊ីវិលដោយកងកម្លាំងសន្តិសុខនិងកងយោធាប្រដាប់អាវុធជាដើម។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.