From Wikipedia, the free encyclopedia
ចក្រភពអូតូម៉ង់ (ភាសាតួកគីអូតូម៉ង់៖ دولتْ علیّه عثمانیّه, ភាសាតួកគី៖ Osmanlı Devleti ឬ Osmanlı İmparatorluğu, ភាសាបារាំង៖ Empire ottoman) ឬអាចហៅបានទៀតថា ចក្រភពតួកគី[10] គឺជារដ្ឋចក្រភពមួយដែលធ្លាប់បានគ្របដណ្ដប់លើតំបន់អឺរ៉ុបអាគ្នេយ៍ អាស៊ីខាងលិច និងអាហ្វ្រិកខាងជើងរវាងសតវត្សទី១៤ ដល់ដើមសតវត្សទី២០។ អាណាចក្រមួយនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី១៣ ក្នុងក្រុងតូចមួយឈ្មោះសូហ្គូត ភាគពាយព្យនៃតំបន់អាណាតូលី ដោយមេដឹកនាំក្រុមកុលសម្ព័ន្ធតួកនាម អូស្មានទី១។ នៅក្រោយឆ្នាំ១៣៥៤ អំណាចអូតូម៉ង់បានឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប ហើយជាមួយនឹងការចូលត្រួតត្រាតំបន់បាល់កង់ រដ្ឋអូតូម៉ង់ក៏បានផ្លាស់ប្តូរមុខមាត់ទៅជាអាណាចក្រឆ្លងទ្វីបថ្មីមួយ។ អូតូម៉ង់បានផ្តួលរំលំចក្រភពប៊ីហ្សង់ទីន បន្ទាប់ពីបានកាន់កាប់ក្រុងកុងស្តង់ទីណូប្ល៍ក្នុងឆ្នាំ១៤៥៣ ក្រោមបញ្ជាការរបស់ព្រះស៊ុលតង់មេម៉េដទី២។[11]
មហារដ្ឋអូតូម៉ង់ دولت عليه عثمانیه
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១២៩៩–១៩២២ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភ្លេងជាតិ មានច្រើនបទភ្លេង | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
វិសាលភាពទឹកដីរបស់ចក្រភពអូតូម៉ង់នៅចុងសតវត្សទី១៦ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រាជធានី | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភាសាទូទៅ |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សាសនា |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រដ្ឋាភិបាល |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ស៊ុលតង់ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ប្រ. ១២៩៩–១៣២៣/១៣២៤ (ដំបូង) | អូស្មានទី១ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩១៨–១៩២២ (ក្រោយ) | មេម៉េដទី៦ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
កាលីហ្វ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៥១៧–១៥២០ (ដំបូង) | សេលីមទី១ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩២៤ (ក្រោយ) | អាប់ឌុលមេជីដទី២ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
មហាវីហ្ស៊ារ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៣២០–១៣៣១ (ដំបូង) | អាឡៃឌីន ប៉ាស្យា | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២០–១៩២២ (ក្រោយ) | អាម៉េត តេវហ្វីក ប៉ាស្យា | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សារាជាធិរាជ(ដល់ ១៨៧៦, ១៨៧៨–១៩០៨)មហាសន្និបាត(១៨៧៦–១៨៧៨, ១៩០៨–១៩២០)គ្មាន (គ្រងដោយក្រឹត្យ)(១៩២០–១៩២២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សភាអភិជន(១៨៧៦–១៨៧៨, ១៩០៨–១៩២០) | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សភាជាន់ទាប | សភាតំណាងរាស្ត្រ(១៨៧៦–១៨៧៨, ១៩០៨–១៩២០) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ប្រកាសបង្កើតឡើង | ប្រ. ១២៩៩ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សម័យអន្តររជ្ជកាល | ១៤០២–១៤១៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ បម្លាស់ប្តូរទៅជាចក្រភព | ១៤៥៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញដំបូង | ១៨៧៦–១៨៧៨ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញទីពីរ | ១៩០៨–១៩២០ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ការវាយប្រហារលើមហាកំពង់ផែ | ២៣ មករា ១៩១៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១ វិច្ឆិកា ១៩២២ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សាធារណរដ្ឋតួកគីត្រូវបានបង្កើត | ២៩ តុលា ១៩២៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ កាលីហ្វាត្រូវលុបបំបាត់ | ៣ មីនា ១៩២៤ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១៤៨១[7] | ១២២០០០០ គ.ម២ (៤៧០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១៥២១[7] | ៣៤០០០០០ គ.ម២ (១៣០០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១៦៨៣[7][8] | ៥២០០០០០ គ.ម២ (២០០០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
១៩១៣[7] | ២៥៥០០០០ គ.ម២ (៩៨០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩១២[9] | ២៤,០០០,០០០ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រូបិយវត្ថុ | មាន៖ អាកច្ឆេ ប៉ារ៉ា ស៊ុលតានី គូរូស លីរ៉ា ជាដើម។ល។ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
នៅក្រោមរជ្ជកាលរបស់ស៊ូឡៃម៉ានទី១ ចក្រភពអូតូម៉ង់បានឈានចូលដល់ចំណុចកំពូលនៃអំណាច និងភាពរុងរឿងរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ខ្ពស់បំផុតនៃប្រព័ន្ធរដ្ឋាភិបាល សង្គម និងសេដ្ឋកិច្ចរបស់ខ្លួន។[12] នៅដើមសតវត្សទី១៧ ចក្រភពនេះមានខេត្តចំនួន ៣២ និងសាមន្តរដ្ឋជាច្រើន។ រដ្ឋចំណុះទាំងនោះខ្លះត្រូវបានពួកអូតូម៉ង់កាត់ចូលជាផ្នែកនៃចក្រភពអូតូម៉ង់ផ្ទាល់ រីឯខ្លះទៀតត្រូវបានផ្តល់សិទ្ធិស្វ័យភាពផ្សេងៗ។ ដោយមានទីក្រុងកុងស្តង់ទីណូប្ល៍ (បច្ចុប្បន្នហៅ អ៊ីស្តង់ប៊ុល) ជារាជធានី និងការគ្រប់គ្រងទឹកដីនៅជុំវិញអាងទឹកមេឌីទែរ៉ាណេ ចក្រភពនេះបានក្លាយជាចំណុចកណ្តាលនៃអន្តរកម្មរវាងតំបន់មជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុបអស់រយៈពេលប្រាំមួយសតវត្ស។
ក្នុងមួយរយៈពេលពីឆ្នាំ១៧៤០ ដល់ឆ្នាំ១៧៦៨ ប្រព័ន្ធយោធាអូតូម៉ង់ក៏បានធ្លាក់ចុះក្រោយគូប្រជែងអឺរ៉ុបរបស់ខ្លួនដូចជា ហាបស្បួក និងរុស្ស៊ីជាដើម។[13] ជាលទ្ធផល អូតូម៉ង់បានទទួលលទ្ធផលបរាជ័យផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅចុងសតវត្សទី១៨ និងដើមសតវត្សទី១៩។ សង្គ្រាមឯករាជ្យក្រិកបានបញ្ចប់ដោយការដកអាណានិគមកិច្ចពីប្រទេសក្រិកតាមពិធីសារទីក្រុងឡុងដ៍ (១៨៣០) និងសន្ធិសញ្ញាទីក្រុងកុងស្តង់ទីណូប្ល៍ (១៨៣២)។ កត្តាទាំងនេះរួមជាមួយការបរាជ័យផ្សេងទៀតបានជំរុញឱ្យរដ្ឋអូតូម៉ង់ផ្តួចផ្តើមដំណើរកំណែទម្រង់ និងទំនើបកម្មធំៗដែលគេស្គាល់ថា តង់ហ្ស៊ីម៉ាត។ ដូច្នេះ នៅអំឡុងសតវត្សទី១៩ អំណាចរបស់រដ្ឋអូតូម៉ង់ក៏កាន់តែកើនឡើង និងមានសណ្ដាប់ធ្នាប់ផ្ទៃក្នុងយ៉ាងល្អ បើទោះបីជាទទួលរងការបាត់បង់ទឹកដីបន្ថែមទៀតក្តី ជាពិសេសនៅតំបន់បាល់កង់ដែលមានរដ្ឋថ្មីជាច្រើនបានលេចឡើង។[14]
គណៈកម្មាធិការសហភាព និងវឌ្ឍនភាព (គ.ស.វ.) បានប្រកាសពីដំណើរចាប់ផ្តើមនៃសម័យរដ្ឋធម្មនុញ្ញទីពីរដែលជាលទ្ធផលនៃបដិវត្តន៍វ័យក្មេងតួកនៅក្នុងឆ្នាំ១៩០៨ ដោយបានប្រែក្លាយរដ្ឋចក្រភពតួកគីមួយនេះទៅជារដ្ឋដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងមានការរៀបចំការបោះឆ្នោតដោយមានគណបក្សនយោបាយជាច្រើនចូលរួម។ ប៉ុន្តែនៅពេលដែលសង្រ្គាមបាល់កង់បានបញ្ចប់ បក្សពួកជ្រុលនិយម និងជាតិនិយមនៅក្នុង គ.ស.វ. ក៏បានឡើងដឹកនាំរដ្ឋាភិបាលដោយការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩១៣ និងបង្កើតចេញជារបបឯកបក្សមួយ។ គ.ស.វ. បានសម្រចចងសម្ព័ន្ធភាពជាមួយចក្រភពអាល្លឺម៉ង់ ដោយសង្ឃឹមថាខ្លួននឹងលែងមានភាពឯកោខាងការទូតតទៅទៀត ហើយក៏បានចូលរួមក្នុងសង្គ្រាមលោកលើកទី១ នៅខាងមហាអំណាចកណ្តាល។[15] នៅអំឡុងមហាសង្គ្រាម ចក្រភពអូតូម៉ង់បានប្រយុទ្ធក្នុងសមរភូមិយ៉ាងស្វិតស្វាញ ប៉ុន្តែដោយសារតែវិបត្តិផ្ទៃក្នុង ក៏បណ្ដាលឱ្យកម្លាំង និងសមត្ថភាពអូតូម៉ង់នៅក្នុងជម្លោះចុះអន់ថយ។ ដូចនេះ រាជរដ្ឋាភិបាលអូតូម៉ង់បានចេញនូវយុទ្ធនាការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអាមេនី អាស៊ីរី និងក្រិក[16] ដោយសង្ឃឹមថាវានឹងបំបាត់បញ្ហាផ្ទៃដែលមានវត្តមានក្នុងចក្រភពខ្លួន។ ការបរាជ័យរបស់អូតូម៉ង់ក៏ចូលមកដល់ ហើយទឹកដីទាំងមូលរបស់ខ្លួនបានធ្លាក់ក្រោមការកាន់កាប់របស់មហាអំណាចសម្ព័ន្ធមិត្ត ហើយមិនតែប៉ុណ្ណោះ អង់គ្លេស និងបារាំងថែមទាំងបានកាត់ទឹកដីមជ្ឈិមបូព៌ាអូតូម៉ង់ធ្វើជាកម្មសិទ្ធិពួកគេផ្ទាល់ទៀតផង។ សង្គ្រាមឯករាជ្យតួកគីដែលដឹកនាំដោយលោកមូស្តាហ្វា កេម៉ាល់ អាតាតួក ប្រឆាំងនឹងសម្ព័ន្ធមិត្តកាន់កាប់បាននាំឱ្យមានការលេចឡើងនៃសាធារណរដ្ឋតួកគីនៅលើដែនដីអាណាតូលី និងការលុបបំបាត់របបរាជានិយមអូតូម៉ង់។[17]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.