![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/db/United_Nations_Economic_and_Social_Commission_for_Asia_and_the_Pacific_Member_States.svg/langkm-640px-United_Nations_Economic_and_Social_Commission_for_Asia_and_the_Pacific_Member_States.svg.png&w=640&q=50)
គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក
From Wikipedia, the free encyclopedia
គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ( ESCAP ) គឺជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការថ្នាក់តំបន់ទាំងប្រាំ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ។ [1] វាត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅអាស៊ី និងចុងបូព៌ា ក៏ដូចជាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់ និងតំបន់ផ្សេងទៀតនៃពិភពលោក។
![]() | |
អក្សរកាត់ | ESCAP |
---|---|
ស្ថាបនា | 28 March 1947; 77 ឆ្នាំកន្លងទៅ (1947-០៣-28) |
ប្រភេទ | សរីរាង្គបឋម - សាខាប្រចាំតំបន់ (Primary Organ – Regional Branch) |
ឋានៈតាមផ្លូវច្បាប់ | សកម្ម |
ទីស្នាក់ការកណ្ដាល | បាងកក, ថៃ |
Head | លេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ![]() |
អង្គការមេ | ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ |
គេហទំព័រ | www.unescap.org |
![]() |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/db/United_Nations_Economic_and_Social_Commission_for_Asia_and_the_Pacific_Member_States.svg/320px-United_Nations_Economic_and_Social_Commission_for_Asia_and_the_Pacific_Member_States.svg.png)
គណៈកម្មការនេះមានសមាជិកចំនួន ៥៣ ប្រទេស និងសមាជិករងចំនួន៩ ដែលភាគច្រើនមកពីតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក ។ [2] ក្រៅពីប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សមាជិករបស់គណៈកម្មការនេះរួមមានប្រទេសបារាំង ហូឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
តំបន់ដែលគ្របដណ្ដប់ដោយគណៈកម្មាការនេះមានប្រជាជនចំនួន៤.១ពាន់លាននាក់ ឬ ២/៣ នៃចំនួនប្រជាជនពិភពលោក ដែលធ្វើឱ្យគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក មានភាពទូលំទូលាយបំផុតនៃគណៈកម្មការថ្នាក់តំបន់ទាំងប្រាំរបស់អង្គការសហប្រជាជាតិ។ [3]