![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/ae/CNRP_logo_2013.jpg/640px-CNRP_logo_2013.jpg&w=640&q=50)
គណបក្សសង្គ្រោះជាតិ
បក្សនយោបាយ ក្នុងប្រទេសកម្ពុជា / From Wikipedia, the free encyclopedia
គណបក្សសង្គ្រោះជាតិ (អង់គ្លេស: Cambodia National Rescue Party) គឺជាគណបក្សមួយបង្កើតឡើងពីការរួមបញ្ចូលគ្នារបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រកួតប្រជែងការបោះឆ្នោតឆ្នំា២០១៣ ។
គណបក្សសង្គ្រោះជាតិកម្ពុជា Cambodia National Rescue Party | |
---|---|
![]() | |
ប្រធានគណបក្ស | សម រង្ស៊ី |
ប្រធានគណបក្សបន្ទាប់ | កឹម សុខា |
បាវចនា | សង្គ្រោះ បម្រើ ការពារ |
បង្កើត | ១៧ កក្កដា ២០១២ |
រំលាយ | ១៦ វិច្ឆិកា ២០១៧ |
បញ្ចូលគ្នា | គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស |
បក្សស្នង | ត្រូវបានរំលាយដោយអយុត្តិធម៌ គណបក្សផ្សេងៗ (មិនជាផ្លូវការ) |
ទីស្នាក់ការកណ្ដាល | ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ |
មនោគមវិជ្ជា | សេរីនិយម ប្រជាធិបតេយ្យសេរី ជាតិនិយមស៊ីវិល ប្រជានិយម |
គោលជំហរនយោបាយ | កណ្ដាលនិយម |
ទំនាក់ទំនងអន្តរជាតិ | សេរីនិយមអន្តរជាតិ |
ទំនាក់ទំនងក្នុងតំបន់ | ក្រុមប្រឹក្សាសេរីនិយមអាស៊ី និងអ្នកប្រជាធិបតេយ្យ |
ពណ៌ផ្លូវការ | ខៀវ |
គេហទំព័រ | |
http://www.nationalrescueparty.org/ (លែងដំណើរការ) |
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនៃកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ ជាលទ្ធផលនៃសេចក្តីសម្រេចនេះ ដំណែងនៃគណបក្សសង្គ្រោះជាតិទាំងអស់ រួមទាំងមេឃុំ ចៅសង្កាត់ចំនួន ៤៨៩ និងសមាជិកសភាចំនួន ៥៥រូប បានបាត់បង់តំណែង និងបានបែងចែកអាសនៈរបស់ពួកគេទៅឱ្យគណបក្សផ្សេងទៀត។ បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់គណបក្សចំនួន ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ប្រហែលពាក់កណ្តាលនៃអតីតសមាជិកសភារបស់គណបក្សនេះ រួមទាំងអនុប្រធានគណបក្សមួយចំនួន បានភៀសខ្លួនចេញពីប្រទេសកម្ពុជាមុនខែតុលា ដោយសារតែការភ័យខ្លាចនៃការចាប់ខ្លួនដោយគណបក្សកាន់អំណាច។ ការរំលាយគណបក្សដោយបង្ខំបានជំរុញឱ្យមានការថ្កោលទោស និងអំពាវនាវឱ្យដកការសម្រេចចិត្តពីសហគមន៍អន្តរជាតិ។ បច្ចុប្បន្ន គណបក្សនេះត្រូវមានជំនួសដោយគណបក្សមួយចំនួននាពេលបច្ចុប្បន្នដូចជា ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សកម្លាំងជាតិ ។