ខេត្តពោធិ៍សាត់
ខេត្តនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់បឹងទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ ៣៦០ ៤៤៥ នាក់ ក្នុងនោះ ប្រុស ១៧២ ៨៩០ នាក់ ស្រី ១៨៧ ៥៥៥ នាក់ ។ ស្រ្តី ៥២,០ ភាគរយនៃប្រជារាស្ត្រសរុបក្នុងខេត្ត [2]។ ស្ថិតនៅភាគខាងលិចនៃប្រទេស និងមានព្រំប្រទល់ពីខាងជើងជាប់ខេត្តបាត់ដំបង បឹងទន្លេសាប ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខាងលិចជាប់នឹងប្រទេសថៃ។ ហើយក៏ស្ថិតនៅចន្លោះ បឹងទន្លេសាប និងចុងខាងជើងនៃជួរភ្នំក្រវាញ។ ទន្លេពោធិសាត់កាត់ខេត្តនេះហូរពីជួរភ្នំក្រវាញនៅភាគខាងលិចទៅទន្លេសាបខាងកើត។
ខេត្តពោធិ៍សាត់ | |
---|---|
ខេត្ត | |
ទិដ្ឋភាពភ្នំក្រវាញ | |
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់ | |
កូអរដោនេ: 12°32′N 103°55′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត (ក្រុង) | ក្រុងពោធិ៍សាត់ |
រដ្ឋាភិបាលរដ្ឋបាលខេត្តពោធិ៍សាត់ | |
• ប្រភេទ | ក្រុមប្រឹក្សាខេត្ត |
• អភិបាលខេត្ត | ជាវ តាយ(គបក) (គបក) |
• អភិបាលរងខេត្ត | កើត-ឆែ អភិបាលរង អ៊ឹង-គឹមលាង ចេង-ឡៃ ជុក-សុផានី ខូយ-រីដា |
ផ្ទៃក្រឡា | |
• សរុប | ១២៦៩២ គម2 (៤៩០០ ម៉ាយ ការ) |
ប្រជាជន (២០០៨)[1] | |
• សរុប | ៣៩៧ ១០៧នាក់ |
ល្វែងម៉ោង | UTC+០៧ |
លេខកូដហៅទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៥ |
ស្រុក | ៦ |
ឃំុ | ៤២ |
ភូមិ | ៤៩៥ |
ខេត្តនេះរួមមាន ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៤៩៥ភូមិ ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន ៣,២ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ២៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ ៦៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។