ក្រុមប្រមា
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
សត្វប្រមា និងប្រមោញ ស្ថិតនៅក្នុងគ្រួសារពពួកសត្វកកេរ ប៉ុន្តែពួកវាមានលក្ខណៈពិសេសប្លែកពីសត្វកកេរដទៃទៀត។ នៅក្នុងប្រទេសកម្ពុជា ពួកវាតែងតែរស់នៅតាមតំបន់ជនបទស្ងាត់ ជាពិសេសនៅតាមព្រៃធម្មជាតិ។ ប្រភេទប្រមា និងប្រមោញ មានភាពងាយស្រួលក្នុងការសម្គាល់ដោយពិនិត្យមើលកាំ (ម្ជុលស្រួចៗ លើខ្លួនប្រមា) របស់វា។
នាពេលបច្ចុប្បន្ន សត្វកកេរទាំងពីរនេះមានវត្តមានរស់នៅដោយកម្របំផុត ពីព្រោះពួកវាភាគច្រើនត្រូវបានគេបរបាញ់យកសាច់ និងក្រពះ សម្រាប់ធ្វើជាអាហារ និងឱសថបុរាណ។ ពួកវាក៏ត្រូវរងការគំរាមកំហែងដោយការស៊ីជាចំណី ដោយពពួកសត្វព្រៃស៊ីសាច់ជាអាហារផងដែរដូចជា ជ្រូកព្រៃ ខ្លារខិន និងពពួកខ្លាផ្សេងៗទៀត។ ពួកវាចូលចិត្តស៊ីរុក្ខជាតិបន្លែច្រើនប្រភេទ ហើយជារឿយៗពួកវាតែងតែជីកគាស់ស៊ីឫស និងមើមរុក្ខជាតិ។[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.