កាល ឡែមស្ដែនណឺ
From Wikipedia, the free encyclopedia
កាល ឡែមស្ដែនណឺ (ភាសាអង់គ្លេស៖ Karl Landsteiner) គឺជាជីវវិទូ ជនជាតិអូទ្រីស និងជាគ្រូពេទ្យមួយរូប។ លោកត្រូវបានគេស្គាល់ ដោយការរកឃើញរបស់គាត់ថា មានក្រុមឈាម ធំៗបួនក្នុងខ្លួនមនុស្សយើង នៅឆ្នាំ ១៩០១។ នៅឆ្នាំ ១៩៣០ លោកទទួលបានពានរង្វាន់ណូបែលផ្នែកសរីរសាស្ត្រ និងផ្នែកឱសថសាស្ត្រ។ លោកបានសហការជាមួយវេជ្ជបណ្ឌិតអាឡិចសាន់ដឺ អេស.វៀនណឺ ហើយបានរកឃើញកត្តារេស៊ីស នៅឆ្នាំ ១៩៣៧។ នៅឆ្នាំ ១៩០៩ លោកស្ដែនណឺ និងលោក អឺវីន ផុបផឺ បានរកឃើញមេរោគខួរឆ្អឹងខ្នង។ លោកក៏ទទួលបាន ពានរង្វាន់ ឡាស់ស្កឺ នៅឆ្នាំ ១៩៤៦ ក្រោយពីមរណភាពរបស់លោក។
ព័ត៌មានសង្ខេប កាល ឡែមស្ដែនណឺ, កើត ...
កាល ឡែមស្ដែនណឺ | |
---|---|
កើត | ១៤ មិថុនា ១៨៦៨ រៀនណា, អូទ្រីស |
ស្លាប់ | ២៦ មិថុនា ១៩៤៣ ញូវយ៉ក, សហរដ្ឋអាមេរិក |
អាជីព | ជីវវិទូ និង គ្រូពេទ្យ |
បិទ