ការផ្តួលរំលំគុកបាស្ទីល
From Wikipedia, the free encyclopedia
ការផ្តួលរំលំគុកបាស្ទីលបានកើតឡើងនៅទីក្រុងប៉ារីសនៃប្រទេសបារាំងនាព្រឹកថ្ងៃ១៤ខែកក្កដាឆ្នាំ១៧៨៩។ បាស្ទីលត្រូវបានគេទទួលស្គាល់ថាជាបន្ទាយដ៏សំខាន់មួយនៃយុគសម័យកណ្តាល និងជាពន្ធនាគារដែលរំលេចចេញនូវការគ្រប់គ្រងពីសំណាក់ព្រះរាជវាំងនៅឯមជ្ឈមណ្ឌលនៃទីក្រុងប៉ារីស។ ពិតមែននៅកំឡុងពេលផ្តួលរំលំគុកនេះ គឺមានអ្នកជាប់ឃុំឃាំងតែ៧នាក់ប៉ុណ្ណោះ ប៉ុន្តែការណ៍នោះគឺជាសញ្ញាណនៃការរំលោភបំពានពីសំណាក់ពួករាជានិយម។ ការដួលរលំគុកនេះហើយជាចំណុចចាប់ផ្តើមនៃបដិវត្តន៍បារាំង។
នៅក្នុងរជ្ជកាលនៃស្តេចល្វីសស៊ៃ (ល្វីសទី១៦)បារាំងបានពើបប្រទះនៃវិបត្តិសេដ្ឋកិច្ចគឺអតិផរណាដែលមួយផ្នែកកើតពីការចំណាយលើការអន្តរាគមន៍ក្នុងសង្គ្រាមបដិវត្តន័អាមេរិក និងមួយផ្នែកជាផ្នែកដែលធ្ងន់ធ្ងរនោះគឺការប្រមូលពន្ធដ៏លើសលប់។នៅថ្ងៃ០៥ឧសភាឆ្នាំ១៧៨៩ សភាទូទៅ? (Estates-General/États généraux)ត្រូវបានកោះប្រជុំដើម្បីដោះស្រាយបញ្ហាខាងលើ ប៉ុន្តែត្រូវបានផ្អាកដោយសារតែពិធីការដ៏ហួសសម័យ និងការអភិរក្សនិយមនៃសភាទី២(Second Estate)ដែលរួមមានពួកអភិជនដែលស្មើនឹង២ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនបារាំងនាសម័យនោះ។ លោកហ្សាមូអ៊ែល សូមេត៍ (Samuel Shomette)ជាមេបញ្ជាការនៃកងវរសេនាធំលេខ១៤បានបោះបង់តំណែងរបស់ខ្លួននិងចូលរួមជាមួយទាហានបដិវត្តន៍។ នៅថ្ងៃ១៧មិថុនាឆ្នាំ១៧៨៩ សភាទី៣ដែលក្នុងនោះអ្នកតំណាង( representatives) ត្រូវបានជ្រើសរើសចេញពីជនសាមញ្ញបានប្រកាសរៀបចំសមាសភាពខ្លួនអោយទៅជារដ្ឋសភាឬសភាជាតិថ្មី ដែលគោលបំណងចម្បងគឺការបង្កើតរដ្ឋធម្មនុញ្ញបារាំង។ ព្រះរាជាបានជំទាស់ចំពោះសកម្មភាពនេះ ប៉ុន្តែបានបង្ខំចិត្តទទួលស្គាល់ចំពោះសមត្ថកិច្ចនៃសភានេះដែលក្រោយមកបានរក្សាឈ្មោះជាសភាធម្មនុញ្ញជាតិ(National Constituent Assembly)នៅថ្ងៃ០៩កក្កដា។
ជនសាមញ្ញជាច្រើនបានរួបរួមគ្នាបង្កើតជាឆ្មាំជាតិបារាំង ដែលសម្គាល់ដោយសញ្ញាដែលពណ៌បីគឺខៀវ ក្រហមដែលជាតំណាងអោយបដិវត្តន៍បារាំង និងសបានមកពីសញ្ញារបស់ព្រះរាជា។ ក្រោយមកពណ៌ទាំងបីនេះបានក្លាយជាសញ្ញានៃបដិវត្តន៍បារាំង និងក្រោយមកជាពណ៌នៃសញ្ញាជាតិរបស់បារាំង។
តាមរយៈ ហ្វ្រង់ស្វ័រ មីគនេ (François Mignet)លោកបានពណ៌នាថាប៉ារីសបានវិលវល់នឹងសេរីភាពនិងសេចក្តីសាទរ។ "[1] showed wide support for the Assembly. សារព័ត៌មានបានចេញផ្សាយអំពីការពិភាក្សាតទល់ក្នុងសភា ខណៈការពិភាក្សាតទល់ផ្នែកនយោបាយកំពុងត្រូវបានរាលដាលដល់ទីសាធារណៈ និងសាលនានានៃរាជធានី។ ព្រះបរមរាជវាំង និងធ្លាសំខាន់ៗបានប្រែក្លាយជាទីប្រជុំមិនចេះចប់មិនចេះហើយ។ ហ្វូងប្រជាជនបានសំរុកចូលគុកអាប៊ៃយ៍ (Abbaye Prison/ Prison de l'Abbaye) ដើម្បីរំដោះឆ្មាំបារាំងមួយចំនួនដែលកំពុងជាប់ឃុំឃាំងពីបទដែលបានបដិសេធក្នុងការបង្ក្រាបទៅលើប្រជាជន។ សភាបានណែនាំអោយពួកឆ្មាំទាំងនោះទៅសុំការអត់ឱនទោសពីសំណាក់ព្រះរាជា។ ពួកគេបានត្រឡប់ចូលពន្ធនាគារ និងទទួលបានការអត់ឱនទោស។ The rank and file of the regiment, previously considered reliable, now leaned toward the popular cause.
នៅប្រទេសបារាំង ថ្ងៃ១៤កក្កដាត្រូវបានចាត់ទុកជាថ្ងៃឈប់សម្រាក។