កបិលវត្ថុ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
កបិលវត្ថុ កត់សំណេរតាមនេប៉ាល់គឺ កបិលវស្តុ(Pāli: कपिलवस्तु Nepali: कपिलवस्तु) គឺជាឈ្មោះនៃទីក្រុងធំមួយក្នុងរដ្ឋសក្កៈដែលជារដ្ឋមានចំណាស់មួយ ដែលត្រូវបានរាប់បញ្ចូលជាពុទ្ធស្ថានធំមួយកន្លែងយ៉ាងសំខាន់ក្នុងចំណោមពុទ្ធស្ថានធំៗ ក្នុងវិស័យព្រះពុទ្ធសាសនា ។ ទីក្រុងចំណាស់នេះត្រូវបានលោកសៀនចាង (Xuanzang) និងលោកផ្វាសៀន (Faxian) ស្រាវជ្រាវរកឃើញនៅចុងសតវត្សទី១៩។ អ្នកស្រាវជ្រាវខាងប្រាសាទបូរាណក៏បានបង្ហាញអំពីទីតំាងនៃទីក្រុងនេះដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា ស្ថិតនៅភាគខាងត្បូងចម្ងាយ ១៥ គីឡូម៉ែត្រពីឧទ្យានលុម្ពិនី។ ទីក្រុងនេះមានផ្ទៃដី ១,៧៣៨ គ.ម២ និងចំនួនប្រជាជនប្រមាណ ៤៨១,៩៧៦ នៅក្នុងឆ្នាំ ២០០១។
ពុទ្ធស្ថាន |
ស្ថានធំទាំង៤ដែលជាសំវេជ្ជនីយដ្ឋាន |
---|
លុម្ពិនី · ពុទ្ធគយា ឥសិបតនមិគទាយវ័ន · កុសិនារា |
ពុទ្ធស្ថានធំៗដទៃ |
សាវត្ថី · រាជគ្រឹះ សង្កស្ស · វេសាលី |
ពុទ្ធស្ថានផ្សេងទៀត |
បាតលីបុត្រ · Gaya · កោសម្ពី កបិលពស្តុ · ទេវទហៈ Kesariya · បាវា |
Later Sites |
Sanchi · Mathura Ellora · អចិន្តា · Vikramshila Ratnagiri · Udayagiri · Lalitgiri Bharhut · Barabar Caves |
តំបន់នេះស្ថិតនៅរយៈកំពស់ពី ៩៣ ទៅ ១៤៩១ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។
យូណេស្កូ (UNESCO) បានបញ្ជាក់ថា លុម្ពិនីស្ថិតនៅក្នុងប្រទេសនេប៉ាល់សព្វថ្ងៃ។ ឧទ្យានលុម្ពិនីនេះត្រូវបានស្គាល់ថាជាកន្លែងដែលព្រះពុទ្ធទ្រង់ប្រសូត ។ តាមកំណត់ហេតុនេះ ត្រូវបានបញ្ជាក់ថា ព្រះបរមគ្រូនៃយើងទ្រង់បានចំណាយពេល២៩ឆ្នាំដំបូងនៃព្រះជន្មាយុព្រះអង្គនៅក្នុងនគរកបិលវត្ថុនេះ។
វត្ថុតាងស្តូបបូរាណ និ ងប្រាសាទមួយចំនួនដែលសល់ពីពេលដែលព្រះពុទ្ធនៅ រហូតដល់សតវត្សដំបូងនៃគ្រិស្តសករាជត្រូវបានគេរកឃើញនៅកំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ រួមជាមួយនិងផ្នូរបូរាណយ៉ាងមានចំណាស់ដែលសល់ពីសម័យកាលដំបូង។
ដើមឡើយមានក្សត្រមួយព្រះអង្គព្រះនាម ឱក្កាករាជ នៅក្នុងសកលជម្ពូទ្វីប។ ព្រះអង្គមានមហេសី៥ព្រះអង្គ។ មហេសីទី១ ព្រះនាម ភត្តា មហេសីទី២ ព្រះនាម ចិន្តា មហេសីទី៣ ព្រះនាម នន្តុ មហេសីទី៤ ព្រះនាម ជាលិនី និង មហេសីទី៥ ព្រះនាម វិសាខា។ ព្រះនាង ភត្តា ជាអគ្គមហេសី។ ព្រះនាង មានបុត្រា ៤ព្រះអង្គ និង បុត្រី ៥ ព្រះអង្គ។ ក្រោយពេលដែល ព្រះអគ្គមហេសី ព្រះនាម ភត្តាសោយវិលាល័យ (ចូលទីវង្គត់) ព្រះបាទ ឱក្កាករាជ ក៏លើកមហេសីទី២ ព្រះនាម ចិន្តាធ្វើជាអគ្គមហេសី។ ក្រោយមកព្រះអគ្គមហេសី ព្រះនាម ចិន្តាបានប្រសូត្របុត្រាមួយព្រះអង្គ ព្រះនាម ជន្តុ។ មិនយូរប៉ុន្មាន ព្រះអគ្គមហេសីក៏ពរបុត្រានោះ យកទៅគាល់ព្រះរាជា។ លុះព្រះរាជាទតឃើញបុត្រានោះភា្លម ក៏មានសេចក្តីពេញព្រះហឫទ័យ នឹងបុត្រានោះជាអនេក។ ដោយសេចក្តីត្រេកអរ និងពេញព្រះហឫទ័យ ព្រះរាជា ក៏បានថ្វាយពរមួយដល់ព្រះអគ្គមហេសី ចិន្តា។ លុះក្រោយមកមិនយូរប៉ុន្មាន ព្រះអគ្គមហេសី ក៏ទៅសុំពរនោះពីព្រះរាជា គឺសុំអោយបុត្រារបស់ ព្រះនាងបានសោយរាជសម្បត្តិ។ ព្រះបាទ ឱក្កាករាជ ជាស្តេចប្រកាន់ពាក្យសច្ចៈណាស់ ដោយមិនអាចគេចកែពាក្យសន្យាបាន ទ្រង់ក៏ត្រាស់ប្រាប់រាជបុត្រ៩អង្គ របស់អគ្គមហេសី ព្រះនាម ភត្តា ដែលបានសោយទីវង្គត់ទៅហើយ នូវដំណើររឿងសព្វគ្រប់អោយរាជបុត្រស្តាប់។ ព្រះរាជបុត្រាទាំង ៤អង្គ ក៏មិនជំទាស់នឹងយោបល់របស់ព្រះបិតា។ ដោយពិចារណាឃើញភាពទើសទាល់ របស់ព្រះរាជបុត្រា ព្រះរាជបុត្រីរបស់ព្រះនាងភត្តា ជាមួយនឹង ព្រះរាជបុត្ររបស់ព្រះនាងចិន្តា ព្រះរាជាក៏សំរេចព្រះទ័យ អោយរាជបុត្រ៤ព្រះអង្គ និងបុត្រី ៥ព្រះអង្គចាកចេញពីនគរ ហែហមដោយចតុរង្គសេនា ទៅកសាងនគរថ្មីក្នុងព្រៃសក្កៈ(ព្រៃម៉ៃសាក់) ក្បែរជើងភ្នំហិមពាន្ត ទើបរដ្ឋនោះមានឈ្មោះថា សក្ករដ្ឋ។
ឯពាក្យថា កបិលពស្តុ ឬ កបិលវត្ថុ មានដំណើរទាក់ទងនឹងតាបសមួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា កបិលតាបស។ កាលបានជ្រាបថា មានក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទីអាស្រមបទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេលសត្វធំដេញចាប់សត្វតូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏ចាត់ចែងរៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់កូអីឡាក់ ប្រទេសនេប៉ាល់។
កាលបើកសាងព្រះរាជដំណាក់រួចហើយ ក្សត្រា ៤អង្គ ក៏រៀបអភិសេកជាមួយនឹងក្សត្រី ទាំង៤អង្គតាមលំដាប់ ដោយលើកក្សត្រីរៀមច្បង ព្រះនាម បិយា ជាព្រះមាតា បង្កើតបានសន្តិវង្ស សក្កវង្ស ឬ ហៅថា សាក្យវង្ស ដែលជាឈ្មោះព្រះនគរតរៀងមក។
សៀវភៅ ផ្លូវព្រះនិព្វាន (ដោយ យិន គឹមវាណ) ព.ស.២៥៥៣ គ.ស.២០០៩
http://en.wikipedia.org/wiki/Kapilvastu_District
http://en.wikipedia.org/wiki/Kapilavastu
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.