កន្យសត្ត
From Wikipedia, the free encyclopedia
ស័កកន្យសត្ត រឺ សេណូសូអ៊ិក [1][2] មានន័យថា "ជីវិតថ្មី រឺ ជីវិតក្មេងខ្ចី", គឺជាស័កបច្ចុប្បន្ននិងថ្មីបំផុតចំណោមស័កភូគព្ភសាស្ត្របីនៃអាយុះភានុសត្តដែលបន្តដោយស័កមជ្ឈិមសត្តហើយអូសបន្លាយចាប់ពី ៦៦ លានឆ្នាំមុនរហូតដល់ពេលបច្ចុប្បន្ន។
ស័កកន្យសត្ត 66–0 លានឆ្នាំកន្លងទៅ | |
ព្រឹត្តិការណ៍នៃកន្យសត្ត -70 — – -60 — – -50 — – -40 — – -30 — – -20 — – -10 — – 0 — មជ្ឈិមសត្ត បុរាណពន្ធុ នវពន្ធុ ចតុរវគ៌ ភានុសត្ត រង្វាស់ពេលប្រហាក់ប្រហែលដែលបង្ហាញនូវបំណែងចែកបន្តបន្ទាប់នៃស័កកន្យសត្ត។ រង្វាស់អ័ក្ស: រាប់លានឆ្នាំ មុនសម័យបច្ចុប្បន្ន។ |
ស័កកន្យសត្តក៏ត្រូវបានគេស្គាល់ថាជា "យុគនៃពួកថនិកសត្វ" ពីព្រោះតែការវិនាសផុតពូជនៃពពួកក្រុមផ្សេងៗ ដែលបានអនុញ្ញាតឱ្យពួកថនិកសត្វប្រែប្រួលរូបរាងយ៉ាងខ្លាំង ដូច្នេះពួកថនិកសត្វដ៏ច្រើនសម្បើមក៏មានលើសលប់លើផ្ទៃផែនដី។ ទ្វីបទាំងប៉ុន្មានក៏បានរំកិលមកកាន់ទីតាំងសម័យបច្ចុប្បន្នកំឡុងស័កនេះ។
ដើមស័កកន្យសត្ត បន្តបន្ទាប់ពីព្រឹត្តិការណ៍វិនាសកម្មក-បុព ភាគច្រើននៃពពួកសត្វតូចៗប្រែប្រួល រួមមានពួកថនិកសត្វ បក្សី ល្មូន និង ពួកមណ្ឌុកសត្វតូចៗផងដែរ។ តាមរយៈទិដ្ឋភាពខាងភូគព្ភសាស្ត្រ វាមិនបានចំណាយពេលយូរទេចំពោះពួកថនិកសត្វ និង ពពួកបក្សីមានភាពច្រុះគ្នាជាច្រើនជំនួសឱ្យអវត្តមាននៃពពួកល្មូនធំៗដែលធ្លាប់មានលើសលប់កាលពីកំឡុងស័កមជ្ឈិមសត្ត។ ក្រុមនៃពួកអាកាសិកសត្វមួយក្រុម ដែលត្រូវបានគេស្គាល់ថាជា ពួកបក្សីភៃរវក លូតលាស់ធំជាងទំហំមនុស្សជាមធ្យមនិងជាពពួកសត្វរំពាដ៏ធំសម្បើមគួរឱ្យខ្លាច។ ពួកថនិកសត្វបានចូលមកកាន់កាប់រស់នៅគ្រប់ទីកន្លែងណាដែលទំនេរ (ទាំងទឹកសមុទ្រនិងដីគោក) ហើយខ្លះទៀតក៏បានលូតលាស់ធំឡើងៗកាន់តែខ្លាំងតាមទំហំ តែមិនបានឃើញមានក្នុងពួកថនិកសត្វបច្ចុប្បន្ននេះភាគច្រើនទេ។
អាកាសធាតុផែនដីបានចាប់ផ្ដើមមានទំនោរកាន់តែស្ងួត និង កាន់តែត្រជាក់ ឈានដល់កំរិតកំពូលក្នុងដំណើរហិមានិយកម្មក្នុងជំនាន់ពហុឥស្ឋកន្យ ហើយបានប្រែប្រួលមកដូចដើមវិញបន្តិចម្ដងៗដោយសារអតិបរមាសីតុណ្ហភាពជំនាន់បុរាណូសាកន្យ-ឧសាកន្យ។