អង្គការអន្តរជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ From Wikipedia, the free encyclopedia
អាស៊ាន (ចេញពីពាក្យថា ASEANដោយមានឈ្មោះពេញជាភាសាអង់គ្លេសថា Association of Southeast Asian Nations) ឬជាខ្មែរថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការអប់រំ និងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដីសរុប ៤,៥២២,៥១៨ គីឡូម៉ែត្រការ៉េដែលស្មើនឹង ៣% នៃផ្ទៃដីផែនដីសរុប និងប្រជាជនសរុបប្រមាណ ៦៦៨ លាននាក់ ស្មើនឹង ៨% នៃប្រជាជនពិភពលោក។
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អង់គ្លេស៖ Association of Southeast Asian Nations កុកងឺ៖ 东南亚国家联盟 東南亞國家協會 ឥណ្ឌូណេស៊ី៖ Perhimpunan Bangsa-Bangsa Asia Tenggara ហ្វីលីពីន៖ Samahan ng mga Bansa sa Timog Silangang Asya វៀតណាម៖ Hiệp hội các quốc gia Đông Nam Á ថៃ៖ สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้ ភូមា៖ အရှေ့တောင်အာရှနိုင်ငံများအသင်း ម៉ាឡេ៖ Persatuan Negara-negara Asia Tenggara ឡាវ៖ ສະມາຄົມປະຊາຊາດແຫ່ງອາຊີຕະເວັນອອກສຽງໃຕ້ ទមិឡ៖ தென்கிழக்காசிய நாடுகளின் கூட்டமைப்பு | |
---|---|
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់ | |
លេខាធិការដ្ឋាន | ចាកាតា |
ទីក្រុងធំបំផុត | ចាកាតា 6°11.6962′S 106°49.3837′E |
ភាសាការងារ | អង់គ្លេស[២] |
ភាសាផ្លូវការនៃ រដ្ឋសមាជិកនីមួយៗ | |
សមាជិកភាព | រដ្ឋសមាជិកទាំង ១០ ៖
រដ្ឋសង្កេតការណ៍ចំនួន ២ ៖
|
មេដឹកនាំ | |
- អគ្គលេខាធិការ | កៅ គឹមហួន |
- ប្រធានអាស៊ាន | ឡាវ |
និម្មិតកម្ម | |
៨ សីហា ១៩៦៧ | |
១៦ ធ្នូ ២០០៨ | |
[[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ៤,៥២២,៥១៨ គ.ម២ [៣] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦៦៧,៣៩៣,០១៩[៤] |
- ដង់ស៊ីតេ | ១១៤ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១០.២០៥ ទ្រីលានដុល្លារ[៤] |
- ក្នុងម្នាក់ | ១៥,១៥៧ ដុល្លារ[៤] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣.៦១៩ ទ្រីលានដុល្លារ[៤] |
- ក្នុងម្នាក់ | ៥,៣៧៦ ដុល្លារ[៤] |
HDI (២០២១) | ០.៧២៦[lower-alpha ១] ខ្ពស់ |
ល្វែងម៉ោង | UTC+០៦:៣០ ទៅ +០៩:០០ (ACT) |
គេហទំព័រ asean.org |
គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ នៅឆ្នាំ២០១៥ GDP ជាមធ្យមនៃអាស៊ានគឺបានកើនឡើងជាង ២.៨ លានលានដុល្លារអាមេរិក។ ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីប្រាំនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និងប៉ាពួនូវែលគីនេ និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួនូវែលគីនេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។
អាស៊ាន ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ចាប់ពីឆ្នាំ១៩៨៤ មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតក្នុងតំបន់នេះ រួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។
អត្តសញ្ញាណអាស៊ាន
«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» គឺជាបាវចនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មិនខុសពីជាតិមួយដែលមានទង់ជាតិ និងភ្លេងជាតិផ្ទាល់ខ្លួនទេ អាស៊ានក៏មានទង់អាស៊ាន និងភ្លេងអាស៊ានដែរ៖ «ភ្លេងអាស៊ាន»។
ភ្លេងអាស៊ាន តែងប្រគំឡើងក្នុងពិធីផ្លូវការរបស់អាស៊ាន ដូចជាកិច្ចប្រជុំធំៗ និងទិវាអាស៊ានជាដើម ក្នុងន័យបង្ហាញពីសាមគ្គីភាពរវាងប្រទេសជាសមាជិក និងកម្ពស់អត្តសញ្ញាណរបស់ខ្លួន។
អគ្គលេខាធិការដ្ឋានអាស៊ាន
មជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ាន គឺអគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ ៥ឆ្នាំ ប្ដូរវេនគ្នាទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក។
ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការអាស៊ាន បច្ចុប្បន្នដែលមានអាណត្តិពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ គឺលោក ឡឺ លួងមិញ (Le Luong Minh) ជាអតីតអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម។ អគ្គលេខាធិការដ្ឋានមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។
កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម ជាក់ស្ដែងគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨ ដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៥ នេះ។
ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមក ប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ានបានចំនួនពីរដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទីពីរនៅឆ្នាំ២០១២។
សសរស្ដម្ភ
ក្នុងរយៈកាលជិតកន្លះសតវត្សមកនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដំណើរការដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ មានតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ដែលត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ច្រើន ក្រោយពីត្រូវបានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន បានឯកភាពគ្នាកាលពីឆ្នាំ២០០៧ ថានឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យក្លាយជាសហគមន៍សេដ្ឋកិច្ចរួមមួយឲ្យបានត្រឹមឆ្នាំ២០១៥។
សហគមន៍សេដ្ឋកិច្ចអាស៊ាននេះ អនុញ្ញាតឲ្យមានលំហូរដោយសេរីនូវទំនិញ សេវាកម្ម ការវិនិយោគ និងពលកម្មជំនាញ។ ឧបមាថា អាស៊ានគឺជាប្រទេសមួយ នោះ អាស៊ានគឺជាមហាអំណាចសេដ្ឋកិច្ចទី៧ ក្នុងពិភពលោកដែលមានប្រជាជនជាង ៦០០លាននាក់ ហើយត្រូវបានអ្នកសេដ្ឋកិច្ចព្យាករថា អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤ ត្រឹមឆ្នាំ២០៥០ ប្រសិនបើកំណើនសេដ្ឋកិច្ចនៅតែបន្ត។ តំបន់អាស៊ានក៏ជាប្រភពនៃកម្លាំងពលកម្មលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា។
បញ្ហាប្រឈម
ទោះបីជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅមុខរបស់អាស៊ានត្រូវបានយាយីដោយបញ្ហាមួយចំនួន ទាំងបញ្ហាផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ទាំងបញ្ហារវាងប្រទេសជាសមាជិក ព្រមទាំងរឿងរ៉ាវរវាងប្រទេសសមាជិក និងប្រទេសមិនមែនជាសមាជិក។
ក្នុងចំណោមសមាជិកទាំងដប់នៃអាស៊ាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានស្ថានភាពសេដ្ឋកិច្ចទាបជាងគេ ប្រៀបធៀបនឹងសមាជិក ៦ផ្សេងទៀត។ ម្យ៉ាងវិញទៀត ប្រទេសជាសមាជិកមួយចំនួននៅមានជម្លោះព្រំដែនរវាងគ្នានៅឡើយ ជាក់ស្ដែង ជម្លោះព្រំដែនរវាងកម្ពុជា-វៀតណាម នៅពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ បញ្ហានេះ មិនបានធ្វើឲ្យអាស៊ានឈឺក្បាលខ្លាំងដូចករណីជម្លោះសមុទ្រចិនខាងត្បូងនោះទេ។
រឿងរ៉ាវសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពល្អក់កករ ហើយបញ្ហានេះតែងក្លាយជាប្រធានបទក្ដៅក្នុងរាល់កិច្ចប្រជុំកំពូលអាស៊ាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១២ ដែលមានកម្ពុជា ជាប្រធាន មិនអាចឈានដល់ការចេញសេចក្ដីថ្លែងការណ៍រួមមួយបានឡើយ ហើយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅដើមខែសីហា នេះទៀតសោត ជម្លោះសមុទ្រចិនខាងត្បូង កាន់តែធ្វើឲ្យមានភាពតឹងតែង។
ទោះយ៉ាងណា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏នៅតែជាប្រធានបទដែលអាស៊ានកំពុងយកចិត្តទុកដាក់ខ្លាំង ហើយក៏ជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបីដែលសម្រេចបានសមិទ្ធផលច្រើនជាងគេ។ ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវពីតំបន់អាស៊ានមួយចំនួន នៅតែយល់ថា ក្ដីស្រមៃមួយនេះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ទោះបីរបាយការណ៍របស់អាស៊ានបង្ហាញថា អាស៊ានសម្រេចបាន ៩០% នៃគោលដៅដែលបានកំណត់ក្នុងផែនការគោចរនៃសសរស្ដម្ភទាំងបីក៏ដោយ៕
អាស៊ានត្រូវបានបង្កើតឡើងជាអង្គការមួយនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថាសមាគមអាស៊ីអាគ្នេយ៍(ASA) ដែលជាក្រុមមួយដែលមានប្រទេសចូលរួមដូចជាហ្វីលីពីន ម៉ាឡេស៊ី និងថៃ។អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួនប្រាំដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាក្រុងបាងកក។
ការបង្កើតអាស៊ានត្រូវបានជំរុញឱ្យមានការប្រឆាំងលទ្ធិកុម្មុយនិស្តនិងការស្រេកឃ្លានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
អាស៊ានបានរីកចម្រើននៅពេលដែលប្រទេសប្រ៊ុយណេបានក្លាយជាសមាជិកទីប្រាំមួយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីប្រ៊ុយណេទទួលបានឯករាជ្យ។
អាស៊ានបានសម្រេចការសម្រុះសម្រួលបានកាន់តែច្រើននៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមវៀតណាម។កំណើនសេដ្ឋកិច្ចថាមវន្តរបស់តំបន់នេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ការពង្រឹងអង្គការធ្វើឱ្យអាស៊ានអនុម័តជាការឆ្លើយតបជារួមមួយដើម្បីប្រតិកម្មនឹងការលុកលុយរបស់វៀតណាមមកលើកម្ពុជានៅឆ្នាំ១៩៧៩។កិច្ចប្រជុំកំពូលអាស៊ានលើកទីមួយបានប្រារព្ធលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ១៩៧៦ ជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងលើគម្រោងឧស្សាហកម្មជាច្រើននិងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការមួយ និងសេចក្ដីព្រមព្រៀងរួមរស់ជាមួយគ្នា។ការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានអនុញ្ញាតឱ្យបណ្ដាប្រទេសអាស៊ានអនុវត្តឯករាជ្យភាពផ្នែកនយោបាយកាន់តែច្រើននៅក្នុងតំបន់នេះ ហើយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អាស៊ានបានយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាខាងពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានក្លាយជាសមាជិកទីប្រាំពីររបស់អាស៊ាន។ឡាវនិងមីយ៉ាន់ម៉ា(ភូមា)បានចូលរួមនៅពីរឆ្នាំបន្ទាប់គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។ កម្ពុជាក៏នឹងត្រូវបានចូលរួមនៅពេលជាមួយនឹងឡាវនិងភូមាដែរ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសនេះ។ក្រោយមកកម្ពុជាក៏បានចូលជាសមាជិកទី១០នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីមានស្ថិរភាពនៃរដ្ឋាភិបាលខ្លួនរួចទៅហើយ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ សមាជិកអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូណេស៊ីដើម្បីអនុម័តនូវរដ្ឋធម្មនុញ្ញ ដែលបានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០០៧ដោយមានគោលបំណងផ្លាស់ប្ដូរឱ្យអាស៊ានមានលក្ខណៈដូចសហភាពអឺរ៉ុបដែរ។រដ្ឋធម្មនុញ្ញនេះបានប្រែក្លាយអាស៊ានទៅជានីតិបុគ្គលមួយដែលបានបំណងបង្កើតនូវតំបន់ពាណិជ្ជកម្មសេរីមួយសម្រាប់តំបន់មួយដែលមានប្រជាជនជាង៥០០លាននាក់។ប្រធានាធិបតីឥណ្ឌូណេស៊ីSusilo Bambang Yudhoyonoបានថ្លែងថា"នេះជាគម្រោងអភិវឌ្ឍដែលអាស៊ាននឹងត្រូវពង្រឹង ការរួមបញ្ចូលនិងផ្លាស់ប្ដូរអាស៊ានឱ្យទៅជាសហគមន៍មួយ។វាត្រូវបានគេសម្រេចបាន ខណៈពេលដែលអាស៊ានកំពុងស្វែងរកតួនាទីសំខាន់ក្នុងកិច្ចការអាស៊ីនិងក្នុងពិភពលោកដែលប្រទេសអន្តរជាតិកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។"សំដៅទៅលើការផ្លាស់ប្ដូរអាកាសអាតុនិងភាពវឹកវរផ្នែកសេដ្ឋកិច្ច លោកក៏បានបន្ថែមទៀតថា"តំបន់អាស៊ីអាគ្នេយ៍នឹងមិនក្លាយជាតំបន់ដែលមានសង្គ្រាមឈ្លានពានទឹកដីដូចនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០ទៀតទេ"។
"វិថីអាស៊ាន"សំដៅទៅលើវិធីសាស្រ្តឬដំណោះស្រាយបញ្ហាដែលគោរពបទដ្ឋានវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍។MasilamaniនិងPetersonបានសង្ខេបវាថាៈ
ដំណើរការការងារឬរចនាបទជាផ្លូវការផ្ទាល់ខ្លួន។គោលនយោបាយត្រូវប្រើប្រាស់ការសម្របសម្រួល ការមូលមតិគ្នា និងការពិគ្រោះយោបល់នៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចក្រៅផ្លូវការ... ការមូលមតិគ្នានិងការសម្រុះសម្រួលគគឺជាអាទិភាព ការឈ្លោះទាស់ទែងគ្នាមិនមែនជាវិធីដោះស្រាយបញ្ហានោះទេ។ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ អនុញ្ញាតឱ្យមេដឹកនាំអាស៊ានប្រាស្រ័យទាក់ទងគ្នា ដោយមិនបាននាំយកកិច្ចពិភាក្សានេះទៅផ្សព្វផ្សាយជាសាធារណៈ។សមាជិកមិនត្រូវមានការខ្មាសអៀន ត្រូវតែមានការដឹកនាំដែលអង់អាចក្លាហាន។[៥]
មេដឹកនាំរបស់ប្រទេសនីមួយៗមានអារម្មណ៍ថាតម្រូវឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។បន្ទាប់ពីការចាប់ផ្ដើមនៅឆ្នាំ១៩៩៧ ប្លុកនេះបានស្វែងរកនូវដៃគូសហការរបស់អាស៊ានដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ "អាស៊ានបូកបី" ជាលើកដំបូងនៃគម្រោងនេះត្រូវបានចងភ្ជាប់នូវទំនាក់ទំនងដែលមានស្រាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងកូរ៉េខាងត្បូង។ហើយវាក៏មានការចូលរួមបន្ថែមពីលើអាស៊ានបូកបីមានដូចជាឥណ្ឌា ណូវែលសេឡង់ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ីខាងកើត(EAS)។ក្រុមថ្មីនេះបានដើរតួជាតម្រូវការចម្បងដែលសហគមន៍អាស៊ីខាងកើតបានគ្រោងទុក។
បច្ចុប្បន្នមានរដ្ឋចំនួនពីរដែលរកចូលជាសមាជិកអាស៊ាន៖ ទីម័រខាងកើត និងប៉ាពួនូវែលគីនេ។
ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា:
អាស៊ានត្រូវបានបង្កើតឡើងតាមសសរស្ដម្ភចំនួនបីៈ សហគមន៍សន្តិសុខនយោបាយអាស៊ាន(APSC), សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC), និងសហគមន៍សង្គមធម៌វប្បធម៌អាស៊ាន(ASCC)។
បណ្ដាប្រទេសសមាជិកអាស៊ានសម្បូរតំបន់សេដ្ឋកិច្ចជាច្រើន(សួនឧស្សាហកម្ម ឧទ្យានអេកូឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឧទ្យានបច្ចកេវិទ្យានិងគំនិតច្នៃប្រឌិតផលិតផលក្នុងស្រុក)។UNIDO វៀតណាម (អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ)បានចងក្រងជាបញ្ជីតំបន់សេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ដែលមានចំណងជើងថា"តំបន់សេដ្ឋកិច្ចនៅអាស៊ាន " និពន្ធដោយ Arnault Morisson។
នៅចុងឆ្នាំ២០១៥ អាស៊ានគ្រោងនឹងបង្កើតឱ្យមានទីផ្សាររួមដែលបានមូលដ្ឋាននៃសេរីភាពបួន។ទីផ្សារនេះនឹងបង្កើតឱ្យមានលំហូរដោយសេរីនៃទំនិញ សេវាកម្ម កម្លាំងពលកម្មជំនាញ និងមូលធន។
រហូតមកដល់ចុងឆ្នាំ២០១៥ ពាណិជ្ជកម្មអន្តរជាតិអាស៊ាននៅតែមានកម្រិតទាបនៅឡើយ។ស
ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយសំដៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំងប្រាំមួយដែលមានទំហំសេដ្ឋកិច្ចធំជាប្រទេសបួនឯទៀតៈ
ប្រទេស | ប្រជាជន (គិតជា លាននាក់) | GDP
(ឆ្នាំ២០១៦)
(គិតជាពាន់
លានដុល្លារ
អាមេរិក) |
GDP (ជាធម្មតា ក្នុងម្នាក់) (ដុល្លារ អាមេរិក) | GDP
(PPP ២០១៦)
(គិតជាពាន់លានដុល្លារ) |
GDP (PPPក្នុងម្នាក់) (គិតជាដុល្លារអាមេរិក) |
---|---|---|---|---|---|
ឥណ្ឌូនេស៊ី | 260.6 | $940,953 | $3,610 | $3,027,827 | $11,618 |
ថៃ | 68.1 | $390,592 | $5,777 | $1,152,421 | $16,922 |
ហ្វីលីពីន | 103.3 | $311,687 | $3,017 | $793,193 | $7,678 |
ម៉ាឡេស៊ី | 30.8 | $302,748 | $9,890 | $859,881 | $27,918 |
សិង្ហបុរី | 5.6 | $292,642 | $53,209 | $484,951 | $86,598 |
វៀតណាម | 95.3 | $200,493 | $2,103 | $592,848 | $6,220 |
តារាងខាងក្រោមនេះបង្ហាញអំពីអត្រាអន្តរកម្មសម្រាប់មនុស្សដែលមានអាយុ១៥ទៅ២៤ឆ្នាំមកពីប្រទេសសមាជិកអាស៊ានទាំង១០ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។[៦]
ប្រទេស | ឆ្នាំ់ (ថ្មី |
មនុស្ស ពេញវ័យ |
បុរស ពេញ |
នារី ពេញ |
យុវជន (១៥-២៤) |
យុវជន | យុវនារី |
---|---|---|---|---|---|---|---|
ប្រ៊ុយណេ | 2009 | 95% | 97% | 94% | 100% | 100% | 100% |
កម្ពុជា | 2008 | 78% | 85% | 71% | 87% | 89% | 86% |
ឥណ្ឌូណេស៊ី | 2008 | 92% | 95% | 89% | 99% | 100% | 99% |
ឡាវ | 2005 | 73% | 82% | 63% | 84% | 89% | 79% |
ម៉ាឡេស៊ី | 2015 | 96% | 95% | 94% | 93% | 95% | 96% |
មីយ៉ាន់ម៉ា | 2009 | 92% | 95% | 90% | 96% | 96% | 95% |
ហ្វីលីពីន | 2015 | 98% | 97% | 96% | 98% | 98[៧]% | 98% |
សិង្ហបុរី | 2009 | 95% | 97% | 92% | 100% | 100% | 100% |
ថៃ | 2005 | 94% | 96% | 92% | 98% | 98% | 98% |
វៀតណាម | 2009 | 93% | 95% | 91% | 97% | 97% | 96% |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.