From Wikipedia, the free encyclopedia
សហភាពសូវៀត (ភាសារុស្ស៊ី៖ Советский Союз) ដោយមានឈ្មោះជាផ្លូវការថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (សសសស) (ភាសារុស្ស៊ី៖ Сою́з Сове́тских Социалисти́ческих Респу́блик) គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។ ជាធម្មតា គេបានចាត់ទុកវាជារដ្ឋសហភាពសហព័ន្ធមួយដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើន ហើយជាក់ស្តែងមានរដ្ឋាភិបាល និងសេដ្ឋកិច្ចមជ្ឈការ។ ប្រទេសនេះគឺជារដ្ឋឯកបក្សដែលដឹកនាំដោយបក្សកុម្មុយនីស្តនៃសហភាពសូវៀត។ ម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះពោលគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ វាធ្លាប់ជាប្រទេសធំជាងគេបង្អស់នៅលើពិភពលោកដោយបានគ្របដណ្តប់លើក្រឡាផ្ទៃសរុបជាង ២២,៤០២,២០០ គីឡូម៉ែត្រាការ៉េ និងឆ្លងកាត់ល្វែងម៉ោងចំនួន ១១។
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត Союз Советских Социалистических Республик
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩២២–១៩៩១ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
បាវចនា"Пролетарии всех стран, соединяйтесь!" ("កម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា!") | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ទឹកដីសហភាពសូវៀតនៅក្រោយសង្គ្រាមលោកលើកទី២ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូស្គូ 55°45′N 37°37′E | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី (១៩៩០–១៩៩១)[ស ១] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ភាសាទទួលស្គាល់ក្នុងតំបន់ | ភាសាអ៊ុយក្រែន • ភាសាបេឡារុស • ភាសាអ៊ូសបេក • ភាសាកាហ្សាក់ • ភាសាចចជី • ភាសាអាស៊ែបៃសង់ • ភាសាលីទុយអានី • ភាសាម៉ុលដាវី • ភាសាឡេតូនី • ភាសាកៀគីស • ភាសាតាជិក • ភាសាអាមេនី • ភាសាតួកមែន • ភាសាអេស្តូនី | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រុមជនជាតិ (១៩៨៩) |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រដ្ឋាភិបាល | សូមមើល៖ រដ្ឋាភិបាលសហភាពសូវៀត
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
មេដឹកនាំ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩២៤ | វ្លាឌីមៀរ លេនីន[lower-alpha ១] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២៤–១៩៥៣ | ហ្សូសែហ្វ ស្តាលីន[lower-alpha ២] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៣[lower-alpha ៣] | ចចជី ម៉ាលិងកូវ[lower-alpha ៤] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៣–១៩៦៤ | នីគីតា គ្រូឆេវ[lower-alpha ៥] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៦៤–១៩៨២ | ឡេអូនីត ប្រេស្នេវ[lower-alpha ៦] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨២–១៩៨៤ | យូរី អង់ត្រូពូវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៤–១៩៨៥ | កូនស្តង់ទីន ឆឺនីងកូ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៤–១៩៩១ | មីខាអ៊ីល ហ្គ័របាឆូវ[lower-alpha ៧] | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រមុខរដ្ឋ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩៤៦ (ដំបូង) | មីខាអ៊ីល កាលីនីន | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៨៨–១៩៩១ (ក្រោយ) | មីខាអ៊ីល ហ្គ័របាឆូវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩២២–១៩២៤ (ដំបូង) | វ្លាឌីមៀរ លេនីន | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ ១៩៩១ (ក្រោយ) | អ៊ីវ៉ាន ស៊ីឡាយេវ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
នីតិបញ្ញត្តិ | សមាជសូវៀត (១៩២២–១៩៣៦)[lower-alpha ៨] ក្រុមប្រឹក្សាកំពូល (១៩៣៦–១៩៩១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រុមប្រឹក្សាជាតិសាសន៍ (១៩៣៦–១៩៩១) ក្រុមប្រឹក្សាសាធារណរដ្ឋ (១៩៩១) | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សភាជាន់ទាប | ក្រុមប្រឹក្សាសហភាព (១៩៣៦–១៩៩១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សម័យអន្តរសង្គ្រាម • សង្គ្រាមលោកលើកទី២ • សង្គ្រាមត្រជាក់ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
៧ វិច្ឆិកា ១៩១៧ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សន្ធិសញ្ញាបង្កើតឡើង | ៣០ ធ្នូ ១៩២២ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ សង្គ្រាមស៊ីវិលបានបញ្ចប់ | ១៦ មិថុនា ១៩២៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញដំបូង | ៣១ មករា ១៩២៥ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ មហាសង្គ្រាមស្នេហាជាតិ | ១៩៤១–១៩៤៥ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
២៤ តុលា ១៩៤៥ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រដ្ឋធម្មនុញ្ញចុងក្រោយ | ៩ តុលា ១៩៧៧ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
▪ រំលាយសហភាព | ២៦ ធ្នូ ១៩៩១ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ផ្ទៃសរុប | ២២៤០២២០០ គ.ម២ (៨៦៤៩៥០០ ម៉ាយ ក.) (ទី១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ជំរឿន (ឆ្នាំ ១៩៨៩) | ២៨៦,៧៣០,៨១៩[៥] (ទី៣) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ដង់ស៊ីតេ | ១២.៧ /គម២ (៣២.៩ /ម៉ាយ កា.) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ១៩៩០) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សរុប | ២.៧ ទ្រីលានដុល្លារ[៦] (ទី២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ក្នុងម្នាក់ | ៩,០០០ ដុល្លារ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
GDP (មធ្យម) | ប៉ាន់ស្មាន (ឆ្នាំ ១៩៩០) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• សរុប | ២.៧ ទ្រីលានដុល្លារ[៦] (ទី២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
• ក្នុងម្នាក់ | ៩,០០០ ដុល្លារ (ទី២៨) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ជីនី (១៩៨៩) | 0.275 ទាប | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
HDI (១៩៨៩) | 0.920[៧] ខ្ពស់ណាស់ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រូបិយវត្ថុ | រូបសូវៀត (руб) (SUR) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ល្វែងម៉ោង | (UTC+២ ទៅ +១២) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ទិសបើកបរ | ស្ដាំ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
កូដហៅទូរសព្ទ | +៧ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
កូដ ISO 3166 | SU | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .su | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបក្សបុលសេវិកក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីនបានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួច ពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ជាលទ្ធផល សង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងរវាងក្រុមបដិវត្តន៍"ក្រហម" និងក្រុមអ្នកប្រឆាំង"បដិវត្តន៍ស"។ កងទ័ពក្រហមបានវាតទីចូលទៅក្នុងដែនដីជាច្រើន (ដែលជាអតីតទឹកដីនៃចក្រភពរុស្ស៊ី) ហើយបានគាំទ្រនិងជួយក្រុមបុលសេវិកនៅតាមតំបន់នីមួយៗឱ្យឡើងគ្រប់គ្រងតំបន់របស់ពួកគេ។ ដល់ឆ្នាំ១៩២២ ក្រុមបុលសេវិកក៏បានលេចខ្លួនឡើងជាអ្នកឈ្នះសង្គ្រាមស៊ីវិល រួចក៏បង្កើតសហភាពសូវៀតឡើងដោយបង្រួបបង្រួមសាធារណរដ្ឋមួយចំនួនដែលបានបែកបាក់ពីគ្នាកាលនៅក្នុងសង្គ្រាម។ បន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់ រដ្ឋាភិបាលរបស់លេនីនបានអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលនាំឱ្យមានទីផ្សារសេរី និងទ្រព្យសម្បត្តិឯកជន។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យសេដ្ឋកិច្ចប្រទេសកុម្មុយនីស្តដ៏ថ្មីថ្មោងនេះមានឱកាសងើបឡើងស្តារខ្លួនជាមហាអំណាចពិភពលោក។
បន្ទាប់ពីលេនីនបានទទួលមរណភាពនៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនក៏បានឡើងកាន់អំណាចបន្ត។[៨] អំឡុងពេលកាន់អំណាច ស្តាលីនបានកម្ចាត់ចោលរាល់បុគ្គលណាដែលជំទាស់ឬប្រឆាំងនឹងការដឹកនាំរបស់លោកនៅក្នុងបក្សកុម្មុយនីស្ត ហើយបានចាប់អនុវត្តសេដ្ឋកិច្ចផែនការ។ ជាលទ្ធផល សហភាពសូវៀតបានវិវត្តទៅជាប្រទេសដែលមានវិស័យឧស្សាហកម្មមាំមួន និងការងារសមូហភាពខ្ពស់ ទាំងនេះបានឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏បានរួមចំណែកដល់គ្រោះទុរ្ភិក្សក្នុងឆ្នាំ១៩៣២-១៩៣៣ ផងដែរ។ ស្តាលីនក៏កើតយមានសេចក្តីភ័យបារម្ភខាងផ្នែកនយោបាយ ហើយបានចាត់វិធានការបោសសម្អាតក្នុងបំណងដកក្រុមអ្នកប្រឆាំងផ្ទៃក្នុងចេញពីបក្ស តាមរយៈការចាប់ខ្លួនមេដឹកនាំយោធា សមាជិកបក្ស និងប្រជាពលរដ្ឋសាមញ្ញៗដែលក្រោយមក ពួកគេត្រូវបានបញ្ជូនទៅជំរុំឃុំឃាំង ឬត្រូវកាត់ទោសប្រហារជីវិត។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ សូវៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយអាល្លឺម៉ង់ណាស៊ី។ នៅដើមសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានឈ្លានពាននិងកាត់ទឹកដីនៃរដ្ឋអឺរ៉ុបខាងកើតមួយចំនួនដូចជា ទឹកដីប៉ែកខាងកើតនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ នៅខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ក៏បានវាយចូលឈ្លានពានសហភាពសូវៀត ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្រយុទ្ធបង្ហូរឈាមគ្នាក៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្លោះប្រដាប់អាវុធ។ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជនយ៉ាងច្រើននៅក្នុងសង្គ្រាមលោកលើកទី២ ទាំងទាហាននិងប្រជាជនស្លូតត្រង់ដោយសារតែអំពើឃោរឃៅបង្កដោយពួកណាស៊ី។ តែមិនយូរប៉ុន្មាន សូវៀតក៏បានវាយបកមកវិញ ហើយនៅទីបំផុតក៏បានដណ្តើមកាន់កាប់ទីក្រុងប៊ែរឡាំង (រដ្ឋធានីអាល្លឺម៉ង់) នៅក្នុងឆ្នាំ១៩៤៥។ ក្រោយពីចប់សង្គ្រាម ទឹកដីនិងតំបន់ដែលដណ្តើមបានដោយកងទ័ពក្រហមក៏បានក្លាយជារដ្ឋរណបនៃប្លុកខាងកើត។ សង្គ្រាមត្រជាក់ក៏ចាប់លេចឡើងនៅឆ្នាំ១៩៤៧ នៅពេលដែលប្លុករបស់សូវៀតកំពុងប្រឈមតទល់នឹងរដ្ឋខាងលិចដែលបានសហការគ្នា បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ/អូតង់) នៅក្នុងឆ្នាំ១៩៤៩។
បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ សូវៀតក៏ចូលមកដល់សម័យវិស្តាលីននីយកម្ម ដែលជារយៈកាលនៅក្រោមការដឹកនាំដោយនីគីតា គ្រូឆេវ។ ក្នុងរយៈពេលនេះ សហភាពសូវៀតបានទទួលនូវការអភិវឌ្ឍន៍យ៉ាងរហ័ស ដោយទាសករនិងកសិកររាប់លាននាក់ត្រូវបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងឧស្សាហកម្មធំៗ។ សហភាពសូវៀតបានក្លាយជារដ្ឋនាំមុខគេនៅក្នុងការប្រណាំងប្រជែងអវកាសដោយបានបញ្ជូនផ្កាយរណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអវកាស។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានមានភាពធូរស្រាលបន្តិចបន្តួចដោយគេតែងនិយមហៅវាថា ដេតង់ (បារាំង៖ Détente) ក៏ប៉ុន្តែមិនយូរប៉ុន្មាន ភាពតានតឹងរវាងប្រទេសទាំងពីរក៏ត្រឡប់មកវិញ បន្ទាប់ពីសូវៀតបានបញ្ជូនទ័ពចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន។
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀតចុងក្រោយបំផុតគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានបន្តរកធ្វើកំណែទម្រង់ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀតតាមរយៈគោលនយោបាយ ក្លាណូស និង ពេរ៉ូស្ត្រួយកា។ គោលដៅចម្បងគឺដើម្បីរក្សាបក្សកុម្មុយនីស្តឱ្យនៅដដែរខណៈពេលដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងជាប់គាំង។ សង្រ្គាមត្រជាក់បានបញ្ចប់ ហើយនៅឆ្នាំ១៩៨៩ បណ្តាប្រទេសក្នុងកតិកាសញ្ញាវ៉ាសូរីនៅខាងប៉ែកអឺរ៉ុបកណ្តាល និងខាងកើតបានចាប់ផ្ដើមផ្តួលរំលំរបបម៉ាក្ស-លេនីននិយមរៀងៗខ្លួនរបស់ពួកគេ។ កំណើនចលនាជាតិនិយម និងបំបែកខ្លួននិយមបានផ្ទុះឡើងនៅទូទាំងសហភាពសូវៀត។ ហ្គ័របាឆូវក៏បានផ្តួចផ្តើមការបោះឆ្នោតប្រជាមតិមួយ (ដែលត្រូវបានធ្វើពហិការដោយប្រទេសលីទុយអានី ឡេតូនី អេស្តូនី អាមេនី ចចជី និងម៉ុលដាវី) ហើយលទ្ធផលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមបោះឆ្នោតនោះគឺគាំទ្រអភិរក្សសហភាពសូវៀតជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ កិច្ចប្រឹងប្រែងធ្វើរដ្ឋប្រហារមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដោយក្រុមអ្នកកុម្មុយនីស្តជ្រុលនិយម។ ទោះយ៉ាងណា រដ្ឋប្រហារនោះបានទទួលបរាជ័យ ដោយប្រធានាធិបតីរុស្ស៊ីពេលនោះគឺលោកបូរីស យែលស៊ីនបានដើរតួយ៉ាងសំខាន់ក្នុងការប្រឈមនឹងរដ្ឋប្រហារ។ លទ្ធផលសំខាន់ចម្បងគឺការហាមឃាត់នូវអត្ថិភាពបក្សកុម្មុយនីស្ត។ ជាបន្ទាប់ សាធារណរដ្ឋថ្មីពីរគឺរុស្ស៊ី និងអ៊ុយក្រែនក៏បានប្រកាសឯករាជ្យ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី។ សាធារណរដ្ឋទាំងអស់ដែលធ្លាប់នៅក្នុងសហភាពសូវៀតបានលេចខ្លួនឡើងជារដ្ឋឯករាជ្យ។ សហព័ន្ធរុស្ស៊ី (អតីត សសសស រុស្ស៊ី) បានទទួលយកសិទ្ធិ និងកាតព្វកិច្ចរបស់សហភាពសូវៀត ហើយត្រូវបានទទួលស្គាល់ថាជាបុគ្គលិកលក្ខណៈផ្លូវច្បាប់បន្តពីសូវៀតនៅក្នុងកិច្ចការពិភពលោក។
សហភាពសូវៀតបានបង្កើតសមិទ្ធិផលសង្គម និងបច្ចេកវិទ្យាសំខាន់ៗជាច្រើន និងនវានុវត្តន៍ទាក់ទងនឹងអំណាចយោធា។ វាមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក និងជាយោធាឈរជើងធំជាងគេលើពិភពលោក។[៦][៩][១០] សហភាពសូវៀតត្រូវបានគេទទួលស្គាល់ថាជារដ្ឋមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ។ វាគឺជាសមាជិកស្ថាបនិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប សហព័ន្ធសហជីពពិភពលោក និងជាសមាជិកនាំមុខគេនៃ[[[ក្រុមប្រឹក្សាសម្រាប់ជនុបត្ថម្ភសេដ្ឋកិច្ច]] និងកតិកាសញ្ញាវ៉ាសូរី។
មុនពេលរំលាយ សហភាពសូវៀតបានរក្សាឈ្មោះជាមហាអំណាចមួយ រួមជាមួយសហរដ្ឋអាមេរិកអស់រយៈពេលបួនទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទីពីរ។ ពេលខ្លះត្រូវបានគេហៅថា "ចក្រភពសូវៀត" វាបានអនុវត្តអនុត្តរភាពរបស់ខ្លួននៅអឺរ៉ុបខាងកើត-កណ្តាល និងនៅទូទាំងពិភពលោកជាមួយនឹងកម្លាំងយោធា និងសេដ្ឋកិច្ច ជម្លោះប្រូកស៊ី និងឥទ្ធិពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសផ្នែកបច្ចេកវិទ្យាអវកាស និងសព្វាវុធ។ល។[១១][១២]
មុនសង្គ្រាមលោកលើកទី១ ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប រួមទាំងប្រទេសរូស៊ីផងដែរ សុទ្ធតែជាប្រទេសកាន់របបរាជានិយម។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី១មក ប្រទេសទាំងនោះក៏ប្ដូររបបនយោបាយស្ទើរតែទាំងអស់។
រូស៊ី ជាប្រទេសកាន់របបរាជាធិបតេយ្យ តាំងពីដើមរហូតមក បានបញ្ចប់របបនេះត្រឹមបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧ ឬសង្គ្រាមលោកលើកទី១។
លោកវ្លាឌីមៀរ អ៊ីលីច លេនីន ជាអ្នកដឹកនាំធ្វើបដិវត្តន៍រំលំស្ដេចត្សារ និងជាអ្នកបង្កើតរបបសង្គមនិយមនៅប្រទេសរូស៊ី។ លុះគាត់បានកាន់អំណាចភ្លាម ដោយមានការគាំទ្រ និងចូលរួមពីប្រទេស និងរដ្ឋជិតខាង និងបង្កើតបដិវត្តជាច្រើន ពិសេសគឺវណ្ណៈកម្មករ និងកសិករ លោកលេនីន និងបក្សលោកបានចាត់វិធានការជាច្រើន ដើម្បីបំបាត់របបគ្រប់គ្រងចាស់ទាំងវិស័យនយោបាយ យោធា សេដ្ឋកិច្ច និងសង្គម។ ក្រោយមកលោកបានកែប្រែឈ្មោះប្រទេសរូស៊ី ទៅជាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត សរសេរកាត់ថាស.ស.ស.ស។
សហភាពសូវៀត គឺជាសហភាព ដែលមានសាធារណរដ្ឋសង្គមនិយមសូវៀតជាច្រើនជាសមាជិក។ ដំបូងឡើយ សាធារណរដ្ឋជាច្រើនត្រូវបានបង្កើតឡើងយ៉ាងរហ័ស ក្រោយបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ នៅពេលនោះ សាធារណរដ្ឋទាំងនោះបានទទួលឯករាជ្យដាច់ដោយឡែកពីគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់ពួកគេបានចងសម្ព័ន្ធជាមួយគ្នា យ៉ាងជិតស្និទ្ធ ក្រោមការដឹកនាំដោយផ្ទាល់ពីគណបក្សកុម្មុយនិស្តសហភាពសូវៀត។ នៅឆ្នាំ១៩២២ សាធារណរដ្ឋចំនួន ៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រង់ករកាស៊ី) បានរួមគ្នាបង្កើតសហភាពសូវៀត។ រវាងឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤០ ចំនួនសាធារណរដ្ឋបានកើនដល់ ១៦។ សាធារណរដ្ឋថ្មីខ្លះ បានមកដោយសារការដណ្ដើមបាននូវទឹកដីថ្មីៗ ការវិលត្រឡប់ចូលមកវិញនៃអាណាខេត្តចាស់របស់ចក្រភពរុស្ស៊ី និងមួយចំនួនទៀតកើតចេញពីការបំបែកនៃសាធារណរដ្ឋដែលមានស្រាប់។ ចំណុចវិនិច្ឆ័យ សម្រាប់បង្កើតសាធារណរដ្ឋថ្មី ត្រូវមានលក្ខណៈដូចខាងក្រោម៖
ប្រព័ន្ធនេះស្ទើរតែគ្មានបំលាស់ប្ដូរទាល់តែសោះ នៅក្រោយឆ្នាំ១៩៤០។ គ្មានសាធារណរដ្ឋថ្មីត្រូវបានបង្កើតថែមទៀតទេ។ សាធារណរដ្ឋមួយគឺ សាធារណរដ្ឋសង្គមនិយមសូវៀតការ៉េឡូ–ហ្វាំងឡង់ ត្រូវបានដកចេញ ហើយអាណាខេត្តនេះ បានក្លាយជាផ្លូវការទៅជាតំបន់ស្វយ័ត ការែលីន នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀតរុស្ស៊ី។ សាធារណរដ្ឋ ទាំង១៥ ដែលនៅសល់បានបន្តរហូតដល់ឆ្នាំ១៩៩១។
សាធារណរដ្ឋ នៃសហភាពសូវៀត | ||||
---|---|---|---|---|
ទង់ជាតិ | សាធារណរដ្ឋ | រដ្ឋធានី | ||
១ | រដ្ឋអាមេនី | យេរេវ៉ា | ||
២ | រដ្ឋអាស៊ែបៃសង់ | បាគូ | ||
៣ | រដ្ឋបេឡូរុស | មីនស្កឹ | ||
៤ | រដ្ឋអេស្តូនី | តាលីន | ||
៥ | រដ្ឋចចជី | ប៊ីលីស៊ី | ||
៦ | រដ្ឋកាសាក់ស្ថាន | អាល់ម៉ា-អាតា | ||
៧ | រដ្ឋកៀគីស្ថាន | ហ្រ្វុនស៍ | ||
៨ | រដ្ឋឡេតូនី | រីកា | ||
៩ | រដ្ឋលីទុយអានី | វីលនៀស | ||
១០ | រដ្ឋម៉ុលដាវី | ឈីស៊ីណូ | ||
១១ | រដ្ឋរុស្ស៊ី | មូស្គូ | ||
១២ | រដ្ឋតាជីគីស្ថាន | ឌូសង់បេ | ||
១៣ | រដ្ឋតួកមេនីស្ថាន | អាស្កាបាត | ||
១៤ | រដ្ឋអ៊ុយក្រែន | កៀវ | ||
១៥ | រដ្ឋអ៊ូសបេគីស្ថាន | តាស្កិន |
ក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
អ្នកបដិវត្តទាំងអស់តស៊ូប្រយុទ្ធទល់នឹងពួកប្រឆាំងបដិវត្តន៍ ទាំងក្នុង និងក្រៅប្រទេស ដោយពួកទាំងនោះមានគោលបំណងចង់បំបាត់របបគ្រប់គ្រងថ្មីនេះ(កុំមុយនីស)។
ក្នុងរយៈពេលបីឆ្នាំ (១៩១៨–១៩២១) សង្គ្រាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស។ សង្គ្រាមនេះគឺពួកប្រឆាំងនឹងបដិវត្តន៍ ដែលគេហៅថា ទ័ពទង់ស បានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភយ៉ាងចំហពីពួកបក្សសម្ព័ន្ធចាស់របស់សហភាពសូវៀត។ ដើម្បីប្រឈមមុខចំពោះមហន្តរាយដ៏ធំនេះរដ្ឋាភិបាលកុំមុយនីសសូវៀបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត និងប្រើគ្រប់មធ្យោបាយសម្រាប់ប្រយុទ្ធតទល់នឹងពួកបច្ចាមិត្រដ៏ឃោរឃៅនេះ ដើម្បីការពារបដិវត្តន៍។
ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកម្ទេចទាំងអស់ក្នុងអំលុងពេលបីឆ្នាំ តែរបបគ្រប់គ្រងថ្មីនេះពុំទាន់ជឿជាក់ថាអាចឆ្លងផុតគ្រោះបាននៅឡើយ ព្រោះនៅពេលជាមួយគ្នានេះពួកគេត្រូវប្រយុទ្ធទប់ទល់នឹងសត្រូវក្រៅប្រទេស ដែលប៉ងកម្ទេចបដិវត្តន៍ទៀត។
សម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ...) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីស្តនៅសហភាពសូវៀតឡើយ ហើយខិតខំរិះរកគ្រប់ឱកាស ដែលអាចធ្វើបាន ដើម្បីធ្វើអន្តរាគមន៍កម្ទេចបដិវត្តន៍ចោល។ ចម្បាំងផ្ទៃក្នុងដែលពួក ទង់ស ហៅថា គូឡាក់ បានបង្កើតឡើងនោះ បានអនុញ្ញាតឲ្យពួកសត្រូវបរទេសធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងនៃសហភាពសូវៀត។ យ៉ាងណាមិញកងទ័ពឆេកូស្លូវ៉ាគី បានវាយលុកចូលតំបន់វ៉ុលកា កងទ័ពអង់គ្លេសដណ្ដើមយកបានទីក្រុងអាកង់សែល ឯកងទ័ពបារាំងបានវាយលុកចូលទីក្រុងអូដេសា ហើយកងទ័ពជប៉ុនវាយយកតំបន់វ្ល៉ាឌីវ៉ូស្ដុក។ ឯកងទ័ពប៉ូឡូញវាយយកបានទីក្រុងគាវ។
ចំពោះគ្រោះថ្នាក់ដ៏ធំធេង ដែលកំពុងគំរាមកំហែងបដិវត្តន៍នេះ រដ្ឋាភិបាលសូវៀតបានប្រើអស់សមត្ថភាពរបស់ខ្លួន ដើម្បីវាយកម្ចាត់សត្រូវគ្រប់ទិសទី។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកវ្ល៉ាឌីមៀរអ៊ីឡិចលេនីនផ្ទាល់ បានធ្វើឲ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ។ របបគ្រប់គ្រងកុំមុយនីស្តក៏បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្រោយពីបានវាយកម្ទេចសត្រូវរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសអស់ទៅ។
ក្រោយពីបានវាយកម្ទេចពួកប្រឆាំងនឹងបដិវត្តន៍ទាំងក្នុង និងក្រៅប្រទេសរួចមក របបគ្រប់គ្រងថ្មីចាប់ផ្ដើមចាត់វិធានការសំខាន់ៗទាំងឡាយ ដើម្បីកសាងសង្គមនិយមនៅក្នុងប្រទេសរូស៊ី ដោយប្រកាន់ខ្ជាប់គោលការណ៍ទាំងឡាយដូចតទៅ៖
ចាប់ពីឆ្នាំ១៩១៨មក សាធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញមួយថ្មី ដែលបានរៀបចំឡើងដោយអង្គការសភាជាន់ខ្ពស់សូវៀត។ នៅឆ្នាំ១៩២៤ រដ្ឋធម្មនុញ្ញទី១ (១៩១៨) បានត្រូវកែប្រែ។ នៅឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញខាងលើមិនមានលក្ខណៈសមស្របតាមកាលៈទេសៈនៃសង្គម សហភាពសូវៀតក៏បានត្រូវកែលំអថែមទៀត។
រដ្ឋធម្មនុញ្ញសូវៀតបានចែងក្នុងមាត្រាមួយថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ជារដ្ឋសង្គមនិយមនៃវណ្ណៈកម្មករ និងកសិករ អង្គការផ្សេងៗរបស់រដ្ឋមាន៖
ម្យ៉ាងទៀតចំពោះនយោបាយក្រៅប្រទេសទូទៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាន់មូលភាពសហវិជ្ជមាន ដោយសន្តិភាពក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងរវាងរដ្ឋនិងរដ្ឋ ដោយសមភាពនិងសហប្រតិបត្ដិការ -ល-។
ក្នុងវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលមានវិធានការសំខាន់ៗ យកមកអនុវត្តដើម្បីស្ថាបនាសង្គមថ្មីមួយប្រកបទៅដោយគតិយុត្តិធម៌ ពោលគឺបំបាត់ ការជិះជាន់មនុស្សដោយមនុស្ស។ គេចែកកម្មវិធីសេដ្ឋកិច្ចថ្មីជាពីររយៈកាល៖
គឺជាសម័យសហវិជ្ជមានរវាងរបបសេដ្ឋកិច្ចមូលធននិយម និងរបបសេដ្ឋកិច្ចសង្គមនិយម។
យ៉ាងណាមិញការអនុវត្តលទ្ធិសេដ្ឋកិច្ច[កុំមុយនីស]]ទាំងស្រុង ពោលគឺរដ្ឋកាន់កាប់ទាំងអស់នូវអង្គការសេដ្ឋកិច្ច បានទទួលលទ្ធផលផ្ទុយពីការគ្រោងទុកដោយស្ថានភាពប្រទេសរូស៊ីក្រោយពីចម្បាំងភ្លាម មិនមានលក្ខខណ្ឌអនុគ្រោះដល់ការអនុវត្តសេដ្ឋកិច្ចកុំមុយនីសបានឡើយ។ លោកលេនីនបានយល់ច្បាស់ពីបញ្ហានេះក៏សម្រេចចិត្តកែប្រែកម្មវិធីសេដ្ឋកិច្ចខាងលើខ្លះៗ ដើម្បីលើកស្ទួយស្ថានភាពសេដ្ឋកិច្ច សហភាពសូវៀតឡើងវិញ។
លោកបានបញ្ចូលនយោបាយសេដ្ឋកិច្ចថ្មីមួយដែលមានឈ្មោះថា នយោបាយសេដ្ឋកិច្ចថ្មី។ តាមមូលភាពនយោបាយនេះរដ្ឋបានអនុញ្ញាតឲ្យពួកមូលធនអាចរកស៊ី ឬកាន់កាប់ផ្នែកណាដែលពុំសូវមានសារៈសំខាន់បានខ្លះៗ។ ចំពោះផ្នែកសំខាន់ៗ រដ្ឋត្រូវកាន់កាប់តទៅទៀត ដូចជាឧស្សាហកម្មធំៗ ពាណិជ្ជកម្មក្រៅប្រទេស និងដំនឹកនាំនយោបាយក្នុងជួររដ្ឋាភិបាលជាដើម។ ប៉ុន្តែក្រោយពីមរណភាពរបស់លោកវ្ល៉ាឌីមៀរអ៊ីឡិចលេនីននៅឆ្នាំ១៩២៤មក សភាពការណ៍ក្នុងសហភាពសូវៀតមានការរំជើបរំជួលជាខ្លាំង ពិសេសនៅក្នុងជួរនយោបាយមជ្ឈិមបក្ស ដែលបណ្ដាលមកពីការដណ្ដើមអំណាចបន្តរវាងលោកស្ដាលី និងលោកត្រុតស្គី។ តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញដោយលោកត្រុតស្គីភៀសខ្លួនទៅរស់នៅឯប្រទេសម៉ិចស៊ិច ហើយស្លាប់នៅទីនោះទៅ។ រីឯលោកស្ដាលីន ក៏ឡើងគ្រប់គ្រងសហភាពសូវៀតបន្តពីលោកលេនីន។
គឺជាសម័យកាលអនុវត្តសេដ្ឋកិច្ចកុំមុយនីស។ ក្នុងអំឡុងពេលដែលលោកលេនីនគ្រប់គ្រងអំណាច លោកបានអនុវត្តវិធានការសេដ្ឋកិច្ចសង្គមនិយម ដែលបានហុចផលយ៉ាងល្អគួរជាទីពេញចិត្ត ជាហេតុនាំឲ្យសហភាពសូវៀតគេចផុតពីវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ ប៉ុន្តែចាប់ពីឆ្នាំ១៩២៤ ក្រោមការដឹកនាំរបស់លោកស្ដាលីន បានអនុវត្តលទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើឲ្យប្រទេសជាតិប្រែប្រួលយ៉ាងខ្លាំង។
លោកស្ដាលីន មានបំណងចង់ឲ្យប្រទេស[[រូស្ស៊ី]]ដែលពីដើមមកពឹងផ្អែកតែលើកសិកម្មនោះ ប្រែក្លាយជាមហាប្រទេសឧស្សាហកម្មមួយដ៏សម្បូរសប្បាយលើពិភពលោក។ លោកចាប់ផ្ដើមស្ថាបនាផែនការសេដ្ឋកិច្ចគ្រប់មែកធាងទាំងអស់។ ជំហានដំបូងដើម្បីសម្រេចគោលដៅ គឺស្ថាបនាផែនការប្រាំឆ្នាំ។
ផែនការប្រាំឆ្នាំ ទី១(១៩២៨ - ១៩៣៣) បានហុចលទ្ធផលយ៉ាងសម្បើម។ ស្ថានភាពសេដ្ឋកិច្ចនៅពេលនោះ បានឡើងមួយកម្រិតខ្ពស់ដែលគេពុំដែលបានជួបប្រទះសោះនៅប្រទេសរូស៊ីតាំងពីដើមមក។ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ក៏ប្រែក្លាយទៅជាមហាអំណាចឧស្សាហកម្មមួយនៅអឺរ៉ុបដែលប្រៀបស្មើនឹងសហរដ្ឋអាមេរិក។
ផែនការប្រាំឆ្នាំទី២(១៩៣៣ - ១៩៣៨) លោកស្ដាលីនបានអនុវត្តផែនការប្រាំឆ្នាំទី១ដែរ ហើយទទួលលទ្ធផលកាន់តែប្រសើរជាងឆ្នាំទី១។ ពេលសហភាពសូវៀតក្លាយជាមហាអំណាចដ៏ខ្លាំងពូកែមួយលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ១៩៣៩ពេលដែលសហភាពសូវៀតត្រូវអនុវត្តផែនការប្រាំឆ្នាំទី៣ទៀត មហាសង្គ្រាមលោកលើកទី២ ក៏ចាប់ផ្ដើមផ្ទុះឡើងផងដែរ ជាហេតុនាំឲ្យផែនការនោះពុំអាចអនុវត្តបានឡើយ ព្រោះត្រូវរៀបចំខ្លួនចូលក្នុងសង្គ្រាម។
ស្រែចំការទាំងឡាយត្រូវបានប្រមូលផ្ដុំជាកុលខូស ហើយរដ្ឋាភិបាលបានចែកឲ្យកសិករនូវឧបករណ៍កសិកម្មដូចជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និងឲ្យខ្ចីប្រាក់កាសដើម្បីធ្វើដើមរកស៊ី។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋបានបង្កើតស្រែចំការរបស់ខ្លួនលើផ្ទៃដីទាំងឡាយដែលគេបោះបង់ចោលតាំងពីដើមមក ដើម្បីធ្វើអាជីវកម្មរបស់រដ្ឋ។ សហករណ៍នោះហៅថាសូវខូស។
លទ្ធផលនៃកំនែប្រែទាំងនេះបានធ្វើឲ្យផលិតផលកសិកម្មមានសន្ទុះលឿនទៅមុខយ៉ាងខ្លាំង។ ការអនុវត្តគោលការណ៍សេដ្ឋកិច្ចលើវិស័យកសិកម្ម និងឧស្សាហកម្មបានទទួលជោគជ័យយ៉ាងសម្បើម។ សក្ខីភាពនៃការរីកចម្រើននេះមានដូចតទៅ៖
មូលដ្ឋាននៃវប្បធម៌ស្ថិតនៅលើប្រាកដនិយម និងប្រលោមនិយមបដិវត្ត។ លើមូលដ្ឋាននេះ វប្បធម៌ថ្មីរបស់សហភាពសូវៀតសំដៅរកការអប់រំសុទិដ្ឋិនិយមចំពោះអនាគតមនុស្សលោក។ ការអប់រំខាងស្ថាបនា និងអប់រំឲ្យមានចិត្តក្លៀវក្លាស្រឡាញ់យុត្តិធម៌ មនុស្សធម៌ និងការពារផលប្រយោជន៍រួម (មនុស្សជាតិ) -ល-។
សហភាពសូវៀតបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗក្នុងសង្គម ហើយបានលើកតម្កើងវណ្ណៈពលករ (ពលករខាងបញ្ញា និងពលករខាងហត្ថកម្ម) ដែលបានទទួលការធានាផ្សេងៗពីក្រសួងសន្តិសុខសង្គមជាតិដូចតទៅ៖
ម្យ៉ាងទៀតការសិក្សាបានលូតលាស់យ៉ាងឆាប់រហ័សបំផុត។ យ៉ាងណាមិញក្នុងឆ្នាំ១៩១៧ មានប្រជាពលរដ្ឋចំនួន១៣០លាននាក់ជាអនក្ខរជន។ ដល់ឆ្នាំ១៩៣៧ អនក្ខរភាពត្រូវបានលុបបំបាត់ស្ទើរអស់ទាំងស្រុងពីសហភាពសូវៀត។
លទ្ធផលនៃបំលាស់ប្តូរខាងនយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានប្រែប្រួលតាំងពីបដិវត្តន៍ខែតុលាឆ្នាំ១៩១៧រហូតមក បានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតប្រែក្លាយទៅជាមហាអំណាចមួយយ៉ាងធំទាំងខាងឧស្សាហកម្ម ទាំងខាងសឹក និងខាងមនោគមន៍វិជ្ជាទៀតផង។ គ្មានប្រទេសណាមួយ ក្រៅពីសហភាពសូវៀតខ្លួនឯង អាចនឹកស្មានបានថា សហភាពសូវៀតមានសន្ទុះរីកចម្រើនយ៉ាងអស្ចារ្យដូចនេះឡើយទោះជាប្រទេសអាឡឺម៉ង់ក៏ដោយ៕
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.