នាឡិកាខ្សាច់
From Wikipedia, the free encyclopedia
នាឡិកាខ្សាច់ ឬនាឡិកាកែវ គឺជាឈ្មោះឧបករណ៍ម្យ៉ាង សម្រាប់វាស់ពេលវេលារយៈពេលខ្លី ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ នាឡិកាខ្សាច់នេះ មានវាស់ពេលចំនួន៣នាទី ក៏មាន ១ម៉ោងក៏មាន ទៅតាមខ្នាតដែលគេឆ្នៃធ្វើមក។ តាមភាសាបរទេស គេអាចហៅថាអេកថែមមើ (eggtimer) ព្រោះជាឧបករណ៍ ដែលគេប្រើសម្រាប់កំណត់ពេលស្ងោរស៊ុត។ នាឡិកាប្រភេទនេះ មានអំពូលពីរធ្វើអំពីកែវ តភ្ជាប់គ្នា ជាទំរង់បញ្ឈរ ដើម្បីឲ្យខ្សាច់ហូរពីអំពូលកែវផ្នែកខាងលើ ចុះមកផ្នែកខាងក្រោម តាមរន្ធដ៏តូចនៅត្រង់ផ្នែកកណ្តាល។ នៅពេលដែលខ្សាច់ហូរអស់ពីអំពូលកែវផ្នែកខាងលើ គេអាចត្រឡប់ឧបករណ៍នេះបញ្ច្រាស់មកវិញ គឺអំពូលដែលនៅផ្នែកខាងក្រោម ដាក់នៅផ្នែកខាងលើវិញ ហើយចាប់គិតរយៈពេល ដែលខ្សាច់ហូរចុះមកអំពូលខាងក្រោម ឡើងវិញ។ កត្តាដែលធ្វើឲ្យឧបករណ៍នេះ វាស់ពេលបានត្រឹមត្រូវ មិនលំអៀង គឺ គេត្រូវគិតអំពីចំនួនខ្សាច់ ដែលត្រូវដាក់បញ្ចូល ក្នុងអំពូលនោះ ទំហំរបស់អំពូល ទំហំផ្នែកកណ្តាល (ផ្នែក ក) ដែលខ្សាច់ត្រូវហូរចុះ និងគុណភាពរបស់ខ្សាច់។ ក្រៅពីខ្សាច់ប្រភេទនេះ គេអាចប្រើម្សៅសំបកស៊ុត ឬម្សៅម៉ាបក៏បាន។ [1] (sources disagree on the best material). បច្ចុប្បន្ននេះ នាឡិកាខ្សាច់ ត្រូវបានគេប្រើសម្រាប់វាស់រយៈពេលស្ងោរស៊ុត ឬវាស់រយៈពេលគិត របស់ដៃគូ ក្នុងការលេងល្បែងមួយចំនួន ដូចជាល្បែងអុក ត-អក្សរ ឬ រៀបអក្សរ ជាដើម។