ឈូងសមុទ្រពែរ្ស
សមុទ្រ / From Wikipedia, the free encyclopedia
ឈូងសមុទ្រពែរ្ស (ភាសាពែរ្ស៖ خلیج فارس) ឬអាចហៅបានថា ឈូងសមុទ្រអារ៉ាប់ គឺជាសមុទ្រមេឌីទែរ៉ាណេនៅតំបន់អាស៊ីខាងលិច។ សមុទ្រមួយនេះគឺជាផ្នែកមួយនៃមហាសមុទ្រឥណ្ឌា ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងឧបទ្វីបអារ៉ាប់។[1] វាត្រូវបានតភ្ជាប់ទៅឈូងសមុទ្រអូម៉ង់តាមច្រកសមុទ្រអ័រមូស។ លើសពីនេះ ដីសណ្ដទន្លេឆាតអែលអារ៉ាប់ដ៏សំខាន់មានទីតាំងស្ថិតនៅច្រាំងភាគពាយ័ព្យនៃសមុទ្រនេះ។
ឈូងសមុទ្រពែរ្ស | |
---|---|
ទីតាំង | អាស៊ីខាងលិច |
Coordinates | 26°N 52°E |
ប្រភេទ | ឈូងសមុទ្រ |
Primary inflows | ឈូងសមុទ្រអូម៉ង់ |
Basin countries | កាតា គុយវ៉ែត បារ៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ (បរិពន្ធភូមិមូសង់ដាម) និងអេមីរ៉ាតអារ៉ាប់រួម |
Max. length | ៩៨៩ គម |
ផ្ទៃក្រឡា | ២៥១,០០០ គម២ |
ជម្រៅមធ្យម | ៥០ ម |
ជម្រៅអតិបរមា | ៩០ ម |
ឈូងសមុទ្រពែរ្សមានទីកន្លែងនេសាទច្រើន ថ្មប៉ប្រះទឹកយ៉ាងទូលំទូលាយ (ភាគច្រើនជាថ្មរឹង ប៉ុន្តែក៏មានផ្កាថ្មដែរ) និងអយស្ទ័រគុជខ្យងដ៏សម្បូរបែប តែសមុទ្រនេះក៏បានទទួលរងនូវការបំពុលផ្នែកបរិស្ថានផងដែរដោយសារតែកំណើនឧស្សាហូបនីយកម្មក្នុងតំបន់ និងការកំពប់រ៉ែប្រេងកាតចូលក្នុងសមុទ្រជាដើម។
ឈូងសមុទ្រពែរ្សនេះស្ថិតនៅក្នុងអាងឈូងសមុទ្រពែរ្សដែលមានដើមកំណើតតាំងពីស័កសេណូសូអ៊ិក និងមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃផ្លាកអារ៉ាប់នៅក្រោមភ្នំហ្សាក្រូស។[2] ដំណើរទឹកហូរបច្ចុប្បន្ននៃអាងទឹកនេះបានចាប់ផ្តើមកាលពី ១៥,០០០ ឆ្នាំមុនដោយសារតែកំណើនកម្រិតទឹកសមុទ្រកើតចេញពីការរំលាយផ្ទាំងទឹកកកនៅជំនាន់ហូឡូសែន។[3]